ព័ត៌មានអន្ដរជាតិ
បុរស តៃវ៉ាន់ ម្នាក់ បណ្ដែតពោងរហូតលង់លក់ក្នុងដំណេក ដឹងខ្លួនមកវិញបែរនៅកណ្តាលសមុទ្រ
កាលពីថ្ងៃទី ១០ ខែកក្កដា គេហទំព័រ Audiity Central បានរាយការណ៍ថា អ្នកនេសាទបានជួយសង្គ្រោះបុរសអាយុ ៥៨ ឆ្នាំម្នាក់ ដែលបានអណ្តែតក្នុងសមុទ្រអស់រយៈពេល ១៩ ម៉ោង បន្ទាប់ពីគាត់បានដេកលក់ហើយរសាត់ទៅឆ្ងាយដោយមិនដឹងខ្លួន។
មែនទែនទៅ រឿងរ៉ាវរបស់គាត់បានកើតឡើងកាលពីថ្ងៃទី ០៧ ខែកក្កដាមកម៉្លេះ នៅពេលដែលទូកនេសាទឈ្មោះថា Wanli Princess 168 ធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ New Taipei បានប្រទះឃើញវត្ថុចម្លែកនៅក្នុងទឹកដែលមានចម្ងាយប៉ុន្មានម៉ាយពីច្រាំងសមុទ្រ។ នៅពេលដែលទូកចូលទៅជិតវត្ថុចម្លែកនោះ វាបានលេចចេញជារូបរាងបុរសម្នាក់គ្មានពាក់អាវ ស្តិតលើពោងចម្រុះពណ៌ ដែលក្មេងៗប្រើនៅឆ្នេរសមុទ្រ។
នៅក្នុងវីដេអូឃ្លិបមួយ ដែលល្បីពេញបណ្តាញអ៊ីនធឺណេត អ្នកនេសាទបានបោះឧបករណ៍សង្គ្រោះឲ្យគាត់តោង។ មុននឹងនាំបុរសដដែលឡើងលើទូកដោយសុវត្ថិភាព ហើយនាំគាត់ត្រឡប់ទៅកំពង់ផែ និងហៅសេវាសង្គ្រោះបន្ទាន់ភ្លាមៗ។

ទោះបីជាមានភាពទន់ខ្សោយ និងខ្វះជាតិទឹកក៏ដោយ ក៏បុរសអាយុ ៥៨ ឆ្នាំរូបនេះ មានសុខភាពល្អ ដែលគួរឲ្យភ្ញាក់ផ្អើលនោះគាត់បានរសាត់លើពោងទឹកចម្រុះពណ៌អស់រយៈពេល ១៩ម៉ោង មុនពេលត្រូវបានទូកនេសាទប្រទះឃើញដោយចៃដន្យ។
បុរសនោះបានណែនាំខ្លួនថា Hong Nan បានប្រាប់អ្នកជួយសង្គ្រោះរបស់គាត់ថា គាត់បានរកឃើញខ្លួនឯងនៅក្នុងស្ថានភាពដ៏ចម្លែកមួយ បន្ទាប់ពីលោតចូលទៅក្នុងទឹកនៃទីក្រុង New Taipei ជាមួយនឹងពោងហែលទឹកដើម្បីឲ្យត្រជាក់ខ្លួន បន្ទាប់ពីហត់នឿយនៅកន្លែងធ្វើការ។ គាត់ក៏ធ្លាប់ផឹកស្រាពីរបីដបដែរ ហើយទឹកសមុទ្រដែលបក់បោកបានធ្វើឲ្យគាត់ងងុយគេងយ៉ាងស្កប់ស្កល់។ លោកបានរំឭកថា ខ្លួនចូលទៅក្នុងទឹកនៅម៉ោងប្រហែល៦ ឬ៧ល្ងាចថ្ងៃទី៦ កក្កដា ទើបភ្ញាក់ប៉ុន្មានម៉ោងក្រោយដឹងថាខ្លួនកំពុងស្ថិតក្នុងសមុទ្រឆ្ងាយពីច្រាំង។
បុរសតៃវ៉ាន់រូបនេះបានអះអាងថា គាត់បានព្យាយាមស្រែកឲ្យគេជួយ ប៉ុន្តែគាត់នៅឆ្ងាយពេកចូលទៅក្នុងសមុទ្រដើម្បីឲ្យអ្នកណាម្នាក់ឮគាត់ ដូច្នេះគាត់ចេះតែរសាត់នៅលើសមុទ្រពេញមួយយប់ រហូតដល់គាត់ត្រូវបានគេប្រទះឃើញដោយទូអ្នកនេសាទនៅ វេលាម៉ោង ១និង៣០នាទីរសៀល។ គាត់ត្រូវបានគេយកទៅមន្ទីរពេទ្យតៃប៉ិ ដើម្បីឲ្យគ្រូពេទ្យធ្វើតេស្តសុខភាព។
លោក Xu Minglong នៃនាយកដ្ឋានពន្លត់អគ្គីភ័យ New Taipei បាននិយាយថា “នៅកន្លែងកើតហេតុ អ្នកជំងឺមិនមានរបួសស្នាមទេ ហើយសញ្ញាសំខាន់របស់គាត់មានស្ថេរភាព។ ដោយសារតែហត់និងអស់កម្លាំងពេក ទើបគាត់បានសុំទឹកយើង ដូច្នេះយើងផ្តល់ជាតិទឹកដល់គាត់ជាមុនសិន ហើយសហការីរបស់យើងក៏បានអនុវត្តវិធានការជួយសង្គ្រោះជីវិតគាត់ផងដែរ។ ក្រោយមក ពួកយើងអនុញ្ញាតឲ្យគាត់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ដោយខ្លួនឯង”។
យ៉ាងណាមិញ រឿងរ៉ាវរបស់ Hong Nan បានផ្ទុះឡើងកាលពីប៉ុន្មានថ្ងៃមុន ដោយអ្នកអានភាគច្រើនប្រកាសថាខ្លួនច្រណែននឹងសំណាងមិនគួរឲ្យជឿបស់គាត់។ គាត់អាចអណ្តែតនៅលើទឹករាប់ម៉ោងនៅលើពោងហែលទឹកចម្រុះពណ៌ តែនៅមានជីវិតដោយសារអាយុថ្លែមានគេជួយគាត់ទាន់ពេលវេលា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស តៃវ៉ាន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីញ៉ាំផ្លែប៉ោមប៉ុន្មានផ្លែ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


