សុខភាព
បុរស តៃវ៉ាន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីញ៉ាំផ្លែប៉ោមប៉ុន្មានផ្លែ
គិលានុបដ្ឋាយិកា Tan Don Tu ដែលធ្វើការនៅនាយកដ្ឋានជាតិពុលនៃមន្ទីរពេទ្យ Lam Kou Chang Geng Memorial នៃកោះតៃវ៉ាន់ ថ្មីៗនេះបានចែករំលែកក្នុងកម្មវិធី Health 2.0 អំពីករណីអ្នកជំងឺម្នាក់ដែលពុលចំណី បន្ទាប់ពីញ៉ាំផ្លែប៉ោមតែប៉ុន្មានផ្លែប៉ុណ្ណោះ។
គិលានុបដ្ឋាយិកាបាននិយាយថា អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសន្លប់។ លទ្ធផលតេស្តបានបង្ហាញថា ឈាមរបស់អ្នកជំងឺមានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសពីកម្រិតស្តង់ដារ។ ជាពិសេសទៀត អ្នកជំងឺត្រូវបានគេរកឃើញថាពុលថ្នាំសម្លាប់សត្វល្អិត និងទទួលការព្យាបាលបន្ទាន់។ ដោយសារការព្យាបាលបន្ទាន់ទាន់ពេលវេលា បុរសដដែលនោះមិនមានផលវិបាកធ្ងន់ធ្ងរនោះទេ។
ក្រោយមក អ្នកជំងឺបានចែករំលែកថា គាត់មានទម្លាប់ញ៉ាំផ្លែប៉ោមដោយមិនចិត្តសំបក ព្រោះគាត់គិតថារបៀបញ៉ាំនេះមានជីវជាតិច្រើន។ មុនពេលញ៉ាំបុរសនោះមិនបានលាងផ្លែប៉ោមទេ គឺគ្រាន់តែជូតដោយដៃរបស់គាត់ប៉ុណ្ណោះ។ ជាពិសេស លើកនេះ អ្នកជំងឺបានទិញផ្លែប៉ោមដែលមានសំណល់ថ្នាំសម្លាប់សត្វល្អិត ហើយត្រូវបានបំពុលនៅពេលបរិភោគ។
យោងតាមគិលានុបដ្ឋាយិកាក៏បានគូសបញ្ចាក់ទៀតថា ការពុលថ្នាំសំលាប់សត្វល្អិតគឺជាទម្រង់នៃការពុលស្រួចស្រាវ។ អ្នកជំងឺនឹងមានរោគសញ្ញាដូចជា ក្អក ពិបាកដកដង្ហើម ឈឺទ្រូង ក្អួត ឈឺក្បាល វិលមុខ បែកញើស ប្រកាច់ សន្លប់ បាត់បង់ស្មារតីជាដើម។
ចែករំលែកបន្ថែមអំពីហានិភ័យនៃការទាក់ទង និងទទួលទានអាហារដែលមានសំណល់ថ្នាំសម្លាប់សត្វល្អិត សាស្ត្រាចារ្យ Lam Trung Anh បង្រៀននៅសាកលវិទ្យាល័យ Truong Canh Memorial តៃវ៉ាន់ បាននិយាយថា “ការទាក់ទង ឬទទួលទានអាហារដែលមានសំណល់ថ្នាំសម្លាប់សត្វល្អិត អាចបង្កើនបន្ទុកលើថ្លើម និងតម្រងនោម បំផ្លាញប្រព័ន្ធប្រសាទ និងបង្កើនហានិភ័យនៃជំងឺមហារីក។
យ៉ាងណាមិញ ងាកទៅកាន់គិលានុបដ្ឋាយិកាដដែលបាននិយាយថា «តាមរយៈករណីរបស់បុរសខាងលើ ខ្ញុំក៏ចង់ដាស់តឿនអ្នកទាំងអស់គ្នាអំពីរឿង ៣ យ៉ាងដែលត្រូវចងចាំមុននឹងទទួលទានផ្លែឈើ ដើម្បីកាត់បន្ថយហានិភ័យនៃការពុលថ្នាំសម្លាប់សត្វល្អិត»។
១ លាងផ្លែឈើ ការលាងផ្លែឈើគឺជាវិធីសាស្ត្រសាមញ្ញ និងសុវត្ថិភាពក្នុងការលាងសម្អាតផលិតផលកសិកម្ម ប៉ុន្តែវាអាចជួយកម្ចាត់មេរោគ សារធាតុពុល និងថ្នាំសម្លាប់សត្វល្អិតចេញពីអាហារយ៉ាងមានប្រសិទ្ធភាព។
២ ប្រើជក់បន្ថែមពេលលាងផ្លែឈើ សម្រាប់ផ្លែឈើដែលមានស្បែកគ្រើម ឬក្រាស់ដូចជា ក្រូច ក្រូចឃ្វិច ផ្លែឪឡឹក ជាដើម មនុស្សអាចប្រើជក់បន្ថែមដើម្បីបង្កើនប្រសិទ្ធភាពសម្អាត។ ការត្រដុសផ្ទៃផ្លែឈើដោយជក់ស្រាលៗនឹងជួយកម្ចាត់ធូលី បាក់តេរី និងសំណល់ថ្នាំសម្លាប់សត្វល្អិតដែលនៅសេសសល់។
៣ ទិញផ្លែឈើដែលមានស្តង់ដារបញ្ជាក់ ក្រៅពីវិធីសម្អាតធម្មតា មនុស្សក៏គួរជ្រើសរើសផ្លែឈើដែលដាំដោយសរីរាង្គ ផ្លែឈើដែលមានប្រភពដើមច្បាស់លាស់ និងផ្លែឈើពីគ្រឹះស្ថានល្បីឈ្មោះដែលមានវិញ្ញាបនបត្រតេស្តស្ដង់ដារផងដែរ។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំងឺស្បែកឬរមាស់លើរាងកាយ ក៏ជាសញ្ញានៃជំងឺទឹកនោមផ្អែម មិនគួរមើលរំលង
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


