ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ
នៅថ្ងៃអង្គារទី២ខែមីនានេះ ភ្នំភ្លើង Sinabung របស់ប្រទេសឥណ្ឌូនេស៊ី បានបាញ់ពពកផេះដ៏ក្តៅឡើងទៅលើមេឃកម្ពស់រហូតដល់៥គីឡូម៉ែត្រ ក្នុងការផ្ទុះដ៏ធំលើកដំបូងចាប់តាំងពីខែសីហាឆ្នាំមុនមក។

ភ្នំ Sinabung បានបញ្ចេញសកម្មភាពកាន់តែខ្លាំងឡើង ចាប់តាំងពីខែសីហាឆ្នាំមុនមក ហើយខេត្ដស៊ូម៉ាត្រាខាងជើង បានចេញការព្រមានអំពីភ្នំភ្លើងក្នុងកម្រិតខ្ពស់បំផុតលំដាប់ទី២។
ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងនិងភូគព្ភសាស្ត្ររបស់ឥណ្ឌូនេស៊ីបាននិយាយថា មិនមានរបាយការណ៍អំពីអ្នកស្លាប់និងរងរបួសទេ ប៉ុន្តែមន្ត្រីម្នាក់បានជំរុញឲ្យប្រជាជនស្ថិតនៅចម្ងាយយ៉ាងតិច៣គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើង។

ប្រទេសឥណ្ឌូនេស៊ីមានភូមិសាស្រ្តស្ថិតនៅលើ “ខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក” ឬ Pacific Ring of Fire ដែលជាតំបន់មានសកម្មភាពរញ្ជួយខ្លាំង។ វាជាទីតាំងដែលមានផ្ទាំងផ្សេងៗគ្នានៅលើស្រទាប់ផែនដីជួបគ្នានិងបង្កើតជាការរញ្ជួយដី និងភ្នំភ្លើងមួយចំនួនធំ។

ឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មជិត១៣០ភ្នំ ច្រើនជាងប្រទេសដទៃទៀត។
ភ្នំភ្លើង Sinabung មិនបញ្ចេញសកម្មភាពអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ មុនពេលវាផ្ទុះឡើងម្តងទៀតកាលពីឆ្នាំ២០១០៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បាញ់កម្អែហូរដូចទឹកទន្លេ
ចុចអាន៖ ឥណ្ឌូនេស៊ីព្រមានអំពីគ្រោះមហន្តរាយថែមទៀត ខណៈអ្នកស្លាប់ដោយសារបាក់ដីកើនដល់ ៣៦នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


