ឥណ្ឌូនេស៊ីព្រមានអំពីគ្រោះមហន្តរាយថែមទៀត ខណៈអ្នកស្លាប់ដោយសារបាក់ដីកើនដល់ ៣៦នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូនេស៊ីព្រមានអំពីគ្រោះមហន្តរាយថែមទៀត ខណៈអ្នកស្លាប់ដោយសារបាក់ដីកើនដល់ ៣៦នាក់

Published

on

មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពរបស់មនុស្ស៤នាក់ទៀតក្នុងការរអិលបាក់ដីនៅស្រុក Sumedang នៃខេត្ត ជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ីដែល នាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៣៦នាក់។

ប្រធានទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះក្រុង Bandung លោក Deden Ridwansyah បានប្រាប់គេហទំព័រសារព័ត៌មាន Detik.com ថា ការស្លាប់ដែលត្រូវបានបញ្ជាក់ថ្មីៗរួមមានកុមារ៣នាក់និងមនុស្សពេញវ័យម្នាក់។

ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះចំនួន៤នាក់ទៀត ដែលត្រូវបានគេជឿថា ស្លាប់ក្នុងការបាក់ដី ដែលកើតឡើងកាលពីថ្ងៃទី៩ខែមករាដោយសារមានភ្លៀងធ្លាក់ខ្លាំង។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានជំរុញឲ្យប្រជាជននៅក្នុងស្រុក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានាដែលអាចកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខដូចជាទឹកជំនន់ ការរអិលបាក់ដីនិងខ្យល់ព្យុះជាដើម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ អ្នកស្លាប់ដោយរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនលើស៨០នាក់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services