Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បាញ់កម្អែហូរដូចទឹកទន្លេ

បានផុស

នៅ

ភ្នំភ្លើងសកម្មបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងនៅថ្ងៃពុធទី២៧ខែមករានេះ ដោយបាញ់កម្អែនិងឧស្ម័នហូរដូចទឹកទន្លេចុះពីជម្រាលភ្នំប្រវែង១,៥០០ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Hanik Humaida ប្រធានមជ្ឈមណ្ឌលបន្ទុះភ្នំភ្លើងនិងភូគព្ភសាស្ត្រ Yogyakarta បាននិយាយថា វាជាលំហូរកម្អែភ្នំភ្លើងវែងបំផុតរបស់ភ្នំ Merapi ចាប់តាំងពីអាជ្ញាធរបានបង្កើនកម្រិតគ្រោះថ្នាក់នៃភ្នំភ្លើងនេះដល់កម្រិតខ្ពស់បំផុតកាលពីខែវិច្ឆិកា។

លោកស្រីនិយាយថា កម្រិតប្រកាសអាសន្នត្រូវបានរក្សានៅកម្រិតខ្ពស់បំផុតទី២ ហើយប្រជាជនគួរតែស្ថិតនៅឆ្ងាយពីតំបន់គ្រោះថ្នាក់ក្នុងរង្វង់៥គីឡូម៉ែត្រនៅជុំវិញមាត់ភ្នំភ្លើង ខណៈរដ្ឋបាលមូលដ្ឋានខេត្ត Central Java និង Yogyakarta កំពុងឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

ភ្នំភ្លើងមានកម្ពស់២,៩៦៨ម៉ែត្រមួយនេះ ស្ថិតនៅលើកោះជ្វាដែលមានប្រជាជនរស់នៅច្រើននិងស្ថិតនៅជិតទីក្រុងបុរាណ Yogyakarta។ វាជាភ្នំភ្លើងសកម្មបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីហើយបានផ្ទុះឡើងម្តងហើយម្តងទៀត ដោយបាញ់កម្អែភ្លើងនិងឧស្ម័ន។

ការផ្ទុះដ៏ធំចុងក្រោយរបស់ភ្នំ Merapi កាលពីឆ្នាំ២០១០ បានសម្លាប់មនុស្សចំនួន៣៤៧នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឥណ្ឌូនេស៊ីរងទុក្ខផ្ទួនៗ ភ្នំភ្លើងដ៏ធំមួយកំពុងផ្ទុះលើកោះ ជ្វា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម