ព័ត៌មានអន្ដរជាតិ
មនុស្ស១៦នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុឆេះផ្សារទំនើបមួយកន្លែងនៅចិន
មនុស្សចំនួន១៦នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនៅមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែង នៅទីក្រុង Zigong ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កាលពីល្ងាចថ្ងៃពុធ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua អគ្គិភ័យនេះបានឆាបឆេះអគារកម្ពស់១៤ជាន់ ហើយត្រូវពន្លត់បានសម្រេចនៅម៉ោងប្រមាណជា ៨ និង២០នាទីយប់។ ចំណែកឯប្រតិបត្តិការជួយសង្គ្រោះវិញ បានបញ្ចប់រួចរាល់នៅម៉ោងប្រហែល៣ទៀបភ្លឺថ្ងៃទី១៨ ខែកក្កដា ដោយក្នុងនោះមានមនុស្សប្រហែល៣០នាក់ ត្រូវបានជួយសង្គ្រោះចេញពីអគារ។
យ៉ាងណាមិញ មូលហេតុនៃហេតុការណ៍អគ្គិភ័យលើកនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
សូមបញ្ជាក់ថា អគ្គិភ័យកើតមានជាញឹកញាប់នៅក្នុងប្រទេសចិន ដោយសារស្តង់ដារសុវត្ថិភាពធូររលុង និងការអនុវត្តមិនល្អ។ តួយ៉ាងដូចជាកាលពីខែមករា មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះហាងមួយកន្លែងនៅកណ្តាលទីក្រុង Xinyu ដែលបណ្តាលមកពីការប្រើប្រាស់ភ្លើង «ខុសច្បាប់» ដោយកម្មករនៅក្នុងបន្ទប់ក្រោមដីរបស់ហាង។ ក្នុងខែមករាដដែលនោះ ករណីភ្លើងឆេះអគារលំនៅឋានមួយកន្លែងដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់។ អគ្គិភ័យនេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមានការឆាបឆេះនៅសាលារៀនមួយក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន ដែលបានប្រល័យជីវិតកុមារចំនួន ១៣នាក់។
ចំណែកកាលពីខែមិថុនាឆ្នាំមុន ការផ្ទុះនៅភោជនីយដ្ឋានសាច់អាំងមួយកន្លែងនៅភាគពាយព្យនៃប្រទេសចិន បានធ្វើឲ្យមនុស្ស ៣១នាក់ស្លាប់ ហើយបានជំរុញឲ្យមានការអំពាវនាវថ្នាក់ជាតិសម្រាប់យុទ្ធនាការទូទាំងប្រទេស ដើម្បីលើកកម្ពស់សុវត្ថិភាពនៅកន្លែងធ្វើការ។
មួយករណីទៀតកើតឡើងក្នុងខែមេសា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ហើយបានឆក់យកជីវិតមនុស្ស ២៩នាក់ និងបានបង្ខំអ្នកជំងឺមួយចំនួនឲ្យសម្រេចចិត្តលោតចេញតាមបង្អួចអគារដើម្បីរត់គេចខ្លួន៕
ដោយ៖ ឈាង
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


