ព័ត៌មានអន្ដរជាតិ
វៀតណាម បញ្ជូននាវាផ្ទុកមីស៊ីល១គ្រឿងទៅរុស្ស៊ី
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា នាវាចម្បាំងផ្ទុកមីស៊ីលវៀតណាមចំនួន១គ្រឿង បានទៅដល់កំពង់ផែទីក្រុង Vladivostok របស់រុស្ស៊ី។ កងនាវាប៉ាស៊ីហ្វិករុស្ស៊ី បានហៅការទៅដល់នេះថាជា “ដំណើរទស្សនកិច្ចពាណិជ្ជកម្ម” រវាងសម្ព័ន្ធមិត្តទាំង២។

ទីភ្នាក់ងារសារព័ត៌មាននៃកងនាវាប៉ាស៊ីហ្វិករុស្ស៊ី បានចុះផ្សាយថា៖ «ថ្ងៃនេះនាវាចម្បាំង Hung Dao នៃកងទ័ពជើងទឹកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមកដល់ទីក្រុង Vladivostok សម្រាប់ដំណើរទស្សនកិច្ចពាណិជ្ជកម្ម»។ នាវានេះ នឹងត្រូវស្ថិតនៅក្នុងប្រទេសរុស្ស៊ីរហូតដល់ចុងខែកក្កដា។
នាវាចម្បាំងរបស់វៀតណាម Hung Dao ត្រូវបានសាងសង់ឡើងដោយរុស្ស៊ី ហើយវាត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកវៀតណាមក្នុងឆ្នាំ២០១៨។ យោងតាមក្រុមហ៊ុននាំចេញផ្នែកការពារជាតិរបស់រុស្ស៊ី Rosoboronoexport នាវានេះត្រូវបានបង្កើតឡើងដើម្បីស្វែងរក តាមដាន និងប្រឆាំងសត្រូវ ទាំងគោលដៅនៅលើផ្ទៃទឹក ក្រោមទឹក និងលើអាកាស។ វាជានាវាចម្បាំងប្រភេទធុនស្រាល ដែលអាចបម្លាស់ទី និងដឹកទម្ងន់អតិបរមា ២៥០០តោន។
ការបញ្ជូន និងចតនាវាចម្បាំងនៅទីក្រុង Vladivostok នៅចុងបូព៌ាប្រទេសរុស្ស៊ីលើកនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់វៀតណាម ដែលកាលណោះប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោកចង់កសាង “ស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាន” នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
ដោយ៖ ឈាង
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


