ព័ត៌មានអន្ដរជាតិ
ទឹកជំនាន់វាយប្រហារកូរ៉េខាងជើង ប៉ះពាល់មនុស្សរាប់ពាន់នាក់
ប្រទេសកូរ៉េខាងជើងបានប្រើប្រាស់ឧទ្ធម្ភាគចក្រយោធា ដើម្បីជម្លៀសមនុស្សជាង ៥០០០ នាក់ពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគពាយព្យនៃប្រទេសជិតព្រំដែនចិន បន្ទាប់ពីការវាយប្រហារដោយទឹកភ្លៀងខ្លាំងមិនធ្លាប់មានក្នុងរយៈពេលជិត៣ទសវត្សរ៍។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានចែករំលែករូបថត លោក គីម ជុងអ៊ុន ដែលបានកំពុងត្រួតពិនិត្យការជួយសង្គ្រោះរបស់យោធាកាលពីថ្ងៃអាទិត្យ ដើម្បីយកអ្នកស្រុកចេញពីទីក្រុង Sinuiju និងទីក្រុង Uiju តាមរយៈឧទ្ធម្ភាគចក្រយោធា។
ទីភ្នាក់ងារនេះបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍បានបណ្តាលឱ្យទន្លេនៅព្រំដែនកូរ៉េខាងជើងនិងប្រទេសចិនហក់ឡើងយ៉ាងឆាប់រហ័សលើសពីកម្រិតប្រកាសអាសន្ន ហើយបានបង្កើតជាវិបត្តិធ្ងន់ធ្ងរ។ ជាមួយគ្នានេះ លោក គីម បាន ស្តីបន្ទោសមន្ត្រីរបស់ខ្លួនចំពោះការខកខានរបស់ពួកគេក្នុងការរៀបចំទប់ទល់ និងឆ្លើយតបទៅនឹងភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ទោះបីជាមានបទបញ្ជាពីមុនដើម្បីបង្កើនវិធានការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិក៏ដោយ។
KCNA មិនបានរាយការណ៍ពីករណីស្លាប់ណាមួយឬទំហំនៃការខូចខាតដែលបង្កដោយទឹកជំនន់នោះទេ។
រ៉េខាងជើងមានភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានកាលពីដើមខែនេះក្នុងទីក្រុង Kaesong ដែលបានជួបប្រទះនូវភ្លៀងធ្លាក់កម្រិតទឹកឡើងដល់៤៦៣mm មិនធ្លាប់មានក្នុងរយៈពេលមួយថ្ងៃ ហើយនេះគឺជាកម្រិតទឹកភ្លៀងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រទេសកូរ៉េខាងជើងក្នុងរយៈពេល២៩ឆ្នាំ។
ទន្ទឹមនោះទឹកជំនន់នៅកូរ៉េខាងជើងតែងតែបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារប្រព័ន្ធបង្ហូរទឹកមិនល្អ ការកាប់បំផ្លាញព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធមានការខូចខាត។ លើសពីនេះកាលពី២០២០ ព្យុះទីហ្វុងនិងភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េខាងជើង ស្ថិតក្នុងចំណោមការលំបាកដែល លោកគីម និយាយថា បានបង្កើតវិបត្តិជាច្រើន រួមជាមួយនឹងការរឹតត្បិតទាក់ទងនឹងជំងឺរាតត្បាតខ្លាំង និងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់គាត់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


