ព័ត៌មានអន្ដរជាតិ
ប៉ូសិសអង់គ្លេសប៉ះទង្គិចដោយហិង្សាជាមួយក្រុមបាតុករស្តាំនិយម
ក្រុមបាតុករស្តាំនិយមបានប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិសអង់គ្លេសកាលពីថ្ងៃអង្គារនៅជិតវិហារអ៊ីស្លាមមួយក្នុងទីក្រុង Southport ភាគពាយព្យប្រទេសអង់គ្លេស មួយថ្ងៃបន្ទាប់ពីក្មេងស្រីបីនាក់ត្រូវបានចាក់សម្លាប់នៅក្នុងការវាយដំដ៏អាក្រក់បំផុតមួយលើកុមារ ដែលជាករណីមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១ខែសីហានេះ។

អំពើហិង្សានេះបានកើតឡើងបន្ទាប់ពីមានការការពារដោយសន្តិវិធីនៅក្នុងទីក្រុងមាត់សមុទ្រដែលចូលរួមដោយអ្នកកាន់ទុក្ខរាប់រយនាក់ដែលបានដាក់កម្រងផ្កា ប្រដាប់ប្រដាក្មេងលេង និងទៀនក្នុងការគោរពដ៏រំជួលចិត្តដល់ក្មេងស្រីបីនាក់ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារទៅលើសាលារាំមួយដែលយកតារាចម្រៀង Taylor Swift ជាប្រធានបទ។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមបាតុករជាអ្នកគាំទ្រស្តាំនិយមអង់គ្លេស។ក្រុមនេះបានដើរតាមផ្លូវដោយកំហឹងគប់ដុំឥដ្ឋនៅវិហារអ៊ីស្លាមក្នុងតំបន់ រួមទាំងបានដុតរថយន្តប៉ូលីស និងគប់ដបដាក់ប៉ូលីស។
ការផ្ទុះការតវ៉ានេះគឺបន្ទាប់ពីការចាប់ខ្លួនជនសង្ស័យក្នុងករណីចាក់សម្លាប់ មានឈ្មោះ«មិនត្រឹមត្រូវ» ដែលជាប់ពាក់ព័ន្ធនឹងជនសង្ស័យត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាមួយគ្នានេះក៏មានការសនិដ្ឋានជាច្រើនជុំវិញស្ថានភាពរបស់បុរសអាយុ ១៧ ឆ្នាំម្នាក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស ហើយមនុស្សមួយចំនួនកំពុងប្រើប្រាស់វាដើម្បីជាការតវ៉ាដោយហិង្សា និងគ្មានសណ្តាប់ធ្នាប់។

ម៉ូលិសជាច្រើនបានរងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងការបាក់ឆ្អឹង ស្នាមរបួស ខ្លះសង្ស័យថាបានបាក់ច្រមុះ និងការប៉ះទង្គិចលើរាងកាយផ្សេងៗ រួមមានរបួសក្បាល របួសមុខធ្ងន់ធ្ងរ និងម្នាក់សន្លប់ សូម្បីតែសុនខប៉ូលិសបីក្បាលក៏បានរងរបួសផងដែរ។ជាមួយគ្នានេះសេវារថយន្តសង្គ្រោះបន្ទាន់ North West បាននិយាយថា ខ្លួនបានព្យាបាលមន្ត្រីប៉ូលិសចំនួន ៣៩នាក់ដែលរងរបួសក្នុងអំពើហិង្សានេះ ដែលក្នុងនោះ ២៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
កាលពីថ្ងៃអង្គារ ប៉ូលិសបានប្រកាសឈ្មោះក្មេងស្រីទាំងបីនាក់ដែលត្រូវបានចាក់នោះមានឈ្មោះ Bebe King អាយុ ៦ ឆ្នាំ Elsie Dot Stancombe អាយុ ៧ ឆ្នាំ និង Alice Dasilva Aguiar អាយុ ៩ ឆ្នាំ។គួរបញ្ជាក់ថាដំបូងឡើយមមានកុមារ២នាក់បានស្លាប់ និងកុមារចំនួន៩នាក់បានរងរបួស ហើយ៦នាក់ក្នុងចំណោមនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមនុស្សវ័យជំទង់២នាក់ក៏របួសធ្ងន់ធ្ងរដែរ ដោយសារព្យាយាមការពារកុមាររងគ្រោះ ខណៈក្មេងស្រីម្នាក់ដែលបានរងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនិងបានស្លាប់យ៉ាងអាណោចអាធ័មនៅព្រឹកបន្ទាប់ដែលធ្វើចំនួនកុមារស្លាប់កើនដល់៣នាក់ ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


