ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្តើមបញ្ជូនអាវុធទៅឲ្យអ៊ីរ៉ង់ ត្រៀមធ្វើសង្គ្រាមជាមួយ អ៊ីស្រាអែល
តាមការចុះផ្សាយរបស់ Daily Mail ដោយដកស្រង់សម្តីមន្ត្រីនៅទីក្រុងតេហេរ៉ង់, ពេលនេះប្រទេសរុស្ស៊ី បានចាប់ផ្តើមបញ្ជូនសព្វាវុធទៅឲ្យអ៊ីរ៉ង់ហើយ ដើម្បីត្រៀមធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល។

ក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារទី៦ខែសីហា, មន្ត្រីអ៊ីរ៉ង់ប្រាប់ថា រុស្ស៊ី ចាប់ផ្តើមបញ្ជូនរ៉ាដានិងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរូចហើយ ជាពិសេស ខែល S-300 ដែលផលិតដោយរុស្ស៊ីផ្ទាល់។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងច្បាស់ទេថាតើ អ៊ីរ៉ង់ បានស្នើសុំសព្វាវុធអ្វីខ្លះពីភាគីរុស្ស៊ី ហើយទីក្រុងមូស្គូ ក៏មិនទាន់ចេញមុខនិយាយពាក់ព័ន្ធរឿងនេះដែរ។

ព័ត៌មាននេះកើតឡើងស្របពេល លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងមន្ត្រីសន្តិសុខកំពូលផ្សេងទៀត ដើម្បីគាំទ្រប្រទេសមជ្ឈិមបូព៌ាមួយនេះ។
ក្នុងជំនួបនោះ លោក Shoigu ថ្លែងថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការពេញទំហឹងជាមួយប្រទេសអ៊ីរ៉ង់ក្នុងវិស័យផ្សេងៗ»។

ទន្ទឹមនោះ លោក Pezeshkian ក៏ថ្លែងអំណរគុណដល់ទីក្រុងមូស្គូវិញដែរ សម្រាប់ការគាំទ្រអ៊ីរ៉ង់នៅក្នុងគ្រាដ៏លំបាក ហើយលោកចង់ពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីបន្ថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នអ៊ីរ៉ង់កំពុងរៀបចំបើកការវាយប្រហារដ៏ធំមួយ សងសឹកអ៊ីស្រាអែល ដែលខ្លួនចោទថា បានសម្លាប់មេក្រុមហាម៉ាសឈ្មោះ Ismail Haniyeh នៅក្នុងទីក្រុង តេហេរ៉ង់ និងមេបញ្ជាការក្រុម ហេសបូឡា លោក Fuad Shukr ក្នុងទីក្រុង បេរូត កាលពីខែមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីកំពូលរុស្ស៊ី ជាន់ទឹកដីអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់សញ្ជឹងវាយប្រហារអ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


