ព័ត៌មានអន្ដរជាតិ
មន្ត្រីកំពូលរុស្ស៊ី ជាន់ទឹកដីអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់សញ្ជឹងវាយប្រហារអ៊ីស្រាអែល
បន្ទាប់ពីពិធីស្បថចូលកាន់ដំណែងមិនដល់១សប្តាហ៍ លោក Masoud Pezeshkian ប្រធានាធិបតីថ្មីរបស់សាធារណៈរដ្ឋអ៊ីស្លាមអឺរ៉ង់ បានទទួលជួបលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu ក្នុងពេលដែលអ៊ីរ៉ង់កំពុងសញ្ជឹងវាយប្រហារប្រទេសអ៊ីស្រាអែលដែលខ្លួនចោទប្រកាន់ថានៅពីក្រោយការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសកាលពីសប្តាហ៍មុន។

ប្រទេសរុស្ស៊ីដែលជាគូប្រជែងឥទ្ធិពលនយោបាយនិងភូមិសាស្រ្តសកលធំបំផុតរបស់សហរដ្ឋអាមេរិក កំពុងបង្ហាញការគាំទ្រដល់ប្លុកអារ៉ាប់ជាពិសេសប្រទេសអ៊ីរ៉ង់ដែលហ៊ានក្រោកឈរតតាំងជាមួយសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៊ីស្រាអែល ពេលនេះកំពុងបង្កើនវត្តមានកងទ័ពនិងយុទ្ធោបករណ៍នៅតំបន់មជ្ឍិមបូព៌ាដើម្បីត្រៀមជួយអន្តរាគមន៍អ៊ីស្រាអែលក្នុងករណីទទួលរងការវាយប្រហារពីប្រទេសអ៊ីរ៉ង់ និងក្រុមហេសបូឡាលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ដែរនោះ។
ប្រធានាធិបតីថ្មីរបស់សាធារណៈរដ្ឋអ៊ីស្លាមអឺរ៉ង់ បានទទួលរងភាពអាម៉ាស់យ៉ាងខ្លាំងក្នុងឆាកអន្តរជាតិដោយសារតែការធ្វើឃាតលើមេដឹកនាំនយោបាយដ៏សំខាន់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស លោក Ismail Haniyeh ក្នុងប្រទេសអ៊ីរ៉ង់ និងក្នុងរាត្រីដែលលោក Masoud Pezeshkian ស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ។
អ៊ីស្រាអែល ដែលត្រូវបានចោទថា នៅពីក្រោយការធ្វើឃាតលោក Ismail Haniyeh ជាគោលដៅនៃការវាយប្រហារសងសឹករបស់រដ្ឋាភិបាលអឺរ៉ង់ និងក្រុមសកម្មប្រយុទ្ធជាច្រើនទៀតដែលគាំទ្រដោយរដ្ឋាភិបាលអឺរ៉ង់។
រដ្ឋាភិបាលរុស្ស៊ី បានបញ្ជូនលេខាធិការក្រុមប្រឹក្សាសន្តិសុខ លោក Sergei Shoigu ទៅជួបប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក Masoud Pezeshkian ដែលបានប្រកាសសងសឹកអ៊ីស្រាអែលម្តងហើយម្តងទៀតចាប់តាំងពីមរណៈភាពរបស់លោក Haniyeh។

ក្នុងជំនួបមេដឹកនាំអ៊ីរ៉ង់និងលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីក្នុងពេលវេលាដ៏តានតឹងបំផុតក្នុងតំបន់មជ្ឍិមបូព៌ានាពេលនេះ មេដឹកនាំទាំងពីរបានប្តេជ្ញាពង្រីកទំនាក់ទំនងរបស់ពួកគេឱ្យឈានដល់«ដៃគូយុទ្ធសាស្រ្ត»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានផ្សាយថា ប្រធានាធិបតីអ៊ីរ៉ង់បានប្រាប់លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា៖«រុស្ស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលគាំទ្រអ៊ីរ៉ង់អំឡុងពេលវេលាលំបាកបំផុត»។
ជាការកត់សម្គាល់ ក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន រដ្ឋាភិបាលអ៊ីរ៉ង់បានគាំទ្ររុស្ស៊ី និងបានផ្តល់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ទៅដល់រុស្ស៊ីសម្រាប់ការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ