ព័ត៌មានអន្ដរជាតិ
ដោយសារតែកាបូប LV របស់ស្រ្តីចិនម្នាក់ ជើងហោះហើរ China Express ត្រូវពន្យារមួយម៉ោង
យោងតាមសារព័ត៌មាន South China Morning Post បានរាយការណ៍ថា នារីជាតិចិនម្នាក់បដិសេធដាក់កាបូប យីហោ Louis Vuitton នៅនឹងមុខជើងរបស់នាង រហូតជើងហោះហើរត្រូវបង្ខំចិត្តពន្យារពេលមួយម៉ោង។ ក្រោយមកនាងត្រូវបានបណ្តេញចេញពីជើងហោះហើរភ្លាមៗ ខណៈដែលមិនព្រមធ្វើតាមច្បាប់របស់យន្តហោះ។
មែនទៅ ឧប្បត្តិហេតុនេះបានផ្ទុះឡើងនៅអាកាសយានដ្ឋានមួយក្នុងក្រុង Chongqing នៃប្រទេសចិន កាលពីថ្ងៃទី ១០ ខែសីហា មកម្ល៉េះ។ បន្ទាប់ពីអ្នករួមដំណើរម្នាក់បានចែករំលែកវីដេអូមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន Douyin ដែលវាមានអ្នកចូលមើលជាង ៤ លានដង។
អ្នកដំណើរដែលបានចែករំលែកវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ស្ត្រីមិនបញ្ចេញឈ្មោះកំពុងអង្គុយនៅក្នុងកៅអីប្រភេទ Business class ក្នុងជើងហោះហើរ China Express Airlines ។ នាពេលនោះ នាងត្រូវបានគេស្នើសុំឲ្យដាក់កាបូប Louis Vuitton នៅក្រោមកៅអីនៅពីមុខនាង។ ប៉ុន្តែ ស្ត្រីរូបនេះបានទទូចឲ្យរក្សាកាបូបនោះនៅក្បែរខ្លួន។
ទោះយ៉ាងណាក៏ដោយ ការបដិសេធរបស់នារីម្នាក់នេះនាំឲ្យមានការពន្យារពេលយូរ ដែលនាំឲ្យខកដំណើរដល់អ្នករួមដំណើរផ្សេងទៀត។ ក្រោយមក បុគ្គលិកលើយន្តហោះបានសម្រេចនាំស្រ្តីជនជាតិចិនរូបនោះចាកចេញេពីជើងហោះហើរភ្លាមៗ រហូតអ្នកលើយន្តហោះជាច្រើននាក់បានបង្ហាញទឹកមុខសប្បាយចិត្ត ដែលគេប្រើវិធនាការមួយនេះដល់អ្នកមិនគោរពច្បាប់ចេញ។
ដោយឡែក ងាកមកកាន់ក្រុមហ៊ុនអាកាសចរណ៍ China Express Airlines បានបដិសេធមិនធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះ ឬចែករំលែកអត្តសញ្ញាណរបស់អ្នកដំណើរនោះទេ។ យ៉ាងណាមិញ វីដេអូនេះបាននាំឲ្យមានប្រតិកម្មចម្រុះនៅលើបណ្ដាញសង្គមចិន ខណៈពេលដែលអ្នកប្រើប្រាស់មួយចំនួនបានរិះគន់ស្ត្រីរូបនេះដែលបំពានច្បាប់ជើងហោះហើរ និងការរំខានដល់អ្នកដំណើរផ្សេងទៀត។ អ្នកខ្លះទៀតបាននិយាយថា ពួកគេយល់ពីភាពស្ទាក់ស្ទើររបស់នាងក្នុងការដាក់កាបូបអ្នករចនាម៉ូដថ្លៃៗនៅលើកន្លែងមិនស្អាត យ៉ាងណាគួរតែទៅដល់កណ្តាល ជាជាងការទាត់នាងចុះពីលើយន្តហោះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


