ព័ត៌មានអន្ដរជាតិ
ចិន គ្រោងចំណាយ៣១ពាន់លានដុល្លារបន្ថែមលើគម្រោងថាមពលនុយក្លេអ៊ែរ
ប្រទេសចិន កាលពីថ្ងៃទី១៩ខែសីហា បានអនុម័តលើគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន១១ទីតាំងបន្ថែមទៀត ដែលចំនួននេះគឺជាកំណត់ត្រាខ្ពស់បំផុតមួយមិនធ្លាប់មាន ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងពឹងផ្អែកលើថាមពលនុយក្លេអ៊ែរកាន់តែច្រើន ដើម្បីគាំទ្រដល់ការកាត់បន្ថយការបំភាយឧស្ម័ន។

រោងចក្រថាមពលនុយក្លេអ៊ែរថ្មីរបស់ចិន នឹងត្រូវចំណាយពេលសាងសង់ប្រហែល៥ឆ្នាំនៅក្នុងខេត្តចំនួន៥ មានដូចជា ខេត្ត Jiangsu ខេត្ត Shandong ខេត្ត Guangdong ខេត្ត Zhejiang និងខេត្ត Guangxi ជាមួយទុនវិនិយោគសរុបយ៉ាងហោចណាស់ ៣១ពាន់លានដុល្លារ។
ចិន មានរោងចក្រថាមពលនុយក្លេអ៊ែរដែលកំពុងសាងសង់ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ហើយបានអនុម័តសាងសង់រោងចក្រថ្មីចំនួន២០បន្ថែម ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ មហាយក្សអាស៊ីនេះ ត្រូវបានគេរំពឹងថានឹងវ៉ាដាច់ប្រទេសបារាំង និងសហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសផលិតថាមពលនុយក្លេអ៊ែរឈានមុខគេរបស់ពិភពលោកនៅឆ្នាំ២០៣០ខាងមុខ។
បើយោងតាមសមាគមថាមពលនុយក្លេអ៊ែររបស់ប្រទេសចិន បច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន៥៦ ដែលកំពុងដំណើរការ ជាមួយនឹងសមត្ថភាពរួមបញ្ចូលគ្នាស្មើនឹងប្រហែល ៥% នៃតម្រូវការអគ្គិសនីសរុប។ ក្រុមហ៊ុនវិនិយោគចិន Citic Securities បាននិយាយនៅក្នុងរបាយការណ៍មួយថា ក្រុងប៉េកាំងទំនងជានឹងអនុម័តរោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន១០ ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ។
សូមបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ មានវត្តមាននៅក្នុងប្រទេសចំនួន៣២ ដែលជាប្រភពនៃថាមពលអគ្គិសនីប្រមាណជា១ភាគ១០នៅទូទាំងពិភពលោក។ ភាគច្រើននៃរោងចក្រថាមពលនុយក្លេអ៊ែរ មាននៅអឺរ៉ុប អាមេរិកខាងជើង និងអាស៊ីខាងកើត។ សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានរោងចក្រថាមពលនុយក្លេអ៊ែរច្រើនជាងគេបំផុត។ រោងចក្រថាមពលនុយក្លេអ៊ែរទាំង៩៣របស់អាមេរិក មានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់នៅក្នុងប្រទេសបានប្រហែលជិត១៩%៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


