ព័ត៌មានអន្ដរជាតិ
គ្រាន់តែសមយុទ្ធនៅប៉ាស៊ីហ្វិកឆ្នាំ២០២៣ ចិនហ៊ានចំណាយដល់ជាង១៥ពាន់លានដុល្លារ
ប្រទេសចិន បានចំណាយប្រហែល ១៥,៣ពាន់លានដុល្លារ ឬ ៧%នៃថវិកាការពារជាតិរបស់ខ្លួនលើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ពីប្រភពស្រាវជ្រាវផ្ទៃក្នុងរបស់កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ដែលបង្ហាញពីការវិនិយោគរបស់ក្រុងប៉េកាំងក្នុងសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ និងប្រទេសនៅក្បែរខាង។

ចិនបានអះអាងថា តៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយមិនបដិសេធក្នុងការប្រើប្រាស់កងកម្លាំងដើម្បីយកកោះនេះទៅគ្រប់គ្រងឡើយ បើទោះបីតៃវ៉ាន់មានការជំទាស់យ៉ាងខ្លាំងក៏ដោយ។ ចិនក៏កំពុងជាប់គាំងនៅក្នុងជម្លោះជាមួយប្រទេសមួយចំនួនជុំវិញអធិបតេយ្យភាពលើដែនសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតផងដែរ។
មន្ត្រីតៃវ៉ាន់ជាន់ខ្ពស់ម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយដោយសង្ខេបអំពីការស្រាវជ្រាវថា៖ «នេះបង្ហាញពីភាពសមហេតុផលនៃការបែងចែកធនធានរបស់ពួកគេ។ ពួកគេកំពុងចំណាយធនធានដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីព្យាយាមគ្រប់គ្រងភាគខាងលិចនៃតំបន់ប្រជុំកោះ First Island Chain»។
តំបន់ First Island Chain គឺជាបណ្តុំនៃប្រជុំកោះដែលលាតសន្ធឹងពីប្រទេសឥណ្ឌូណេស៊ី នៅទិសឦសានឆ្ពោះទៅប្រទេសជប៉ុន ដោយគ្របដណ្តប់លើសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
ប្រភពពីតៃវ៉ាន់ បានបន្ថែមទៀតថា៖ «ប៉ុន្តែការវិនិយោគយោធាដ៏ធំសម្បើមរបស់បក្សកុម្មុយនិស្តចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានផលប៉ះពាល់អវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលមិនអំណោយផលដល់ភាពរីកចម្រើន និងការអភិវឌ្ឍសកល»។
របាយការណ៍ បានធ្វើឡើងដោយរាប់ចំនួនបេសកកម្មទ័ពជើងទឹក និងផ្លូវអាកាសរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣ ដោយបានប៉ាន់ប្រមាណលើការចំណាយប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ដែលតួលេខសរុបអាចមានចំនួន ១១០ពាន់លានយ័ន (ឬស្មើនឹង ១៥,៣ពាន់លានដុល្លារ) ហើយនេះរាប់បញ្ចូលទាំងការថែទាំ ជួសជុល និងប្រាក់ខែ។
ពាក់ព័ន្ធនឹងរបាយការណ៍នេះ ក្រសួងការពារជាតិចិនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


