ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បង្ហាញមហិច្ឆតាចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរឆាប់ៗ
លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងនឹងពន្លឿនជំហានឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធាជាមួយនឹងអាវុធនុយក្លេអ៊ែរ ហើយនឹងមិនបដិសេធការប្រើប្រាស់អាវុធទាំងនោះឡើយ បើត្រូវសត្រូវវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៨ខែតុលា។

មេដឹកនាំកូរ៉េខាងជើង បាននិយាយថា លោកគ្មានចេតនាវាយប្រហារកូរ៉េខាងត្បូងទេ ប៉ុន្តែប្រសិនបើសត្រូវប៉ុនប៉ងប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់លោក យោធាកូរ៉េខាងជើងនឹងប្រើវិធីទប់ទល់ទាំងអស់ដោយមិនស្ទាក់ស្ទើរ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
យោងតាម KCNA លោក គីម ក៏បានអំពាវនាវឲ្យមានការពង្រឹងការការពារជាតិរបស់កូរ៉េខាងជើងឲ្យបានខ្លាំងក្លាផងដែរ។
KCNA បានផ្សាយថា លោកក៏បានផ្ញើសារខួបកំណើតទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ លោក គីម បានហៅលោក ពូទីន ថាជា «សមមិត្តជិតស្និទ្ធបំផុតរបស់លោក» ដោយនិយាយថា «ទំនាក់ទំនងជាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការ» រវាងប្រទេសទាំងពីរនឹងត្រូវបានលើកឡើងដល់កម្រិតថ្មីមួយ ដើម្បីធ្វើការលើ «ការការពារសន្តិភាពក្នុងតំបន់ និងពិភពលោក និងយុត្តិធម៌អន្តរជាតិ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


