ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
មន្រ្តីសន្តិសុខនៅរដ្ឋ New Mexico កំពុងធ្វើបេសកកម្មស្វែងរក និងជួយសង្គ្រោះនៅទីក្រុង Roswell បន្ទាប់ពីភ្លៀងធ្លាក់បំបែកកំណត់ត្រា បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់និងរាប់សិបនាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NBC នៅថ្ងៃទី២១ខែតុលានេះ។

ប៉ូលិសរដ្ឋ New Mexico បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ពីរនាក់បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ ប៉ុន្តែព័ត៌មានអំពីជនរងគ្រោះ ឬស្ថានភាពនៃការស្លាប់របស់ពួកគេមិនត្រូវបានចេញផ្សាយភ្លាមៗនោះទេ។
មនុស្សជាង៣០០នាក់ត្រូវបានជួយសង្គ្រោះចាប់តាំងពីថ្ងៃសៅរ៍ ដោយ៣៨នាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររងរបួស។ ទឹកជំនន់ភ្លាមៗដែលបង្កឡើងដោសារភ្លៀងធ្លាក់ខ្លាំងនេះ ក៏បានបណ្ដាលឲ្យផ្ទះ និងអាជីវកម្មជាច្រើនបានចាប់ផ្តើមជន់លិចផងដែរ។
ក្រសួងឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់ ប្រហែល១៤,៧សង់ទីម៉ែត្រ នៅទីក្រុង Roswell កាលពីថ្ងៃសៅរ៍ ដោយបំបែកកំណត់ត្រាប្រចាំថ្ងៃពីមុនប្រហែល ១៤,៦ សង់ទីម៉ែត្រ ដែលបានកំណត់នៅថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ១៩០១ ក្នុងទីក្រុង New Mexico ភាគអាគ្នេយ៍។
មួយរយៈចុងក្រោយយនេះសហរដ្ឋអាមេរិកបានទទួលរងនូវឥទ្ធិពលជាច្រើនពីការប្រែប្រួលអាកាសធាតុដូចជា ព្យុះដូចជាកំណាច Milton និង Helene រួមទាំងភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ភ្លាមៗបណ្ដាលឲ្យរងផលដល់អាយុជីវិតមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធនានារាប់រយលានដុល្លារ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


