Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម៖ នុយក្លេអ៊ែរ​អាមេរិក​ជា​ការ​គំរាមកំហែង ឯ​មីស៊ីល​កូរ៉េ​ខាង​ជើង​ជា​ការការពារ​ជាតិ

បានផុស

នៅ

បើ​យោង​តាម​​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា លោក គីម ជុងអ៊ុន បានទៅទស្សនាមូលដ្ឋានមីស៊ីល និងពិនិត្យមើលការត្រៀមខ្លួន «សម្រាប់សកម្មភាពនៃការរារាំងជាយុទ្ធសាស្ត្រ» ហើយ​បាន​លើក​ឡើង​ថា​ សមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺ​ជាការគំរាមកំហែង។

លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង (កណ្ដាល)/ រូបភាព៖ KCNA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំកូរ៉េខាងជើង បាន​​និយាយ​​ថា មធ្យោបាយនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក បង្កការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះបរិយាកាសសន្តិសុខរបស់កូរ៉េខាងជើង និងការគំរាមកំហែងរយៈពេលវែង។ លោក​បន្ត​ថា ​ក្រុង​ព្យុងយ៉ាង​ត្រូវ​មានគោល​ជំហរ​ប្រឆាំង «ដោយ​ហ្មត់ចត់ និងតឹងរឹង» ទៅ​នឹង​កងកម្លាំងនុយក្លេអ៊ែររបស់​អាមេរិក។

ទន្ទឹម​នោះ លោក គីម ក៏បានជំរុញឲ្យ​ធ្វើ​ទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធ​របស់​​ខ្លួន​​ជាមួយ​មីស៊ីលយុទ្ធសាស្ត្រនាពេលអនាគត ដោយហៅវាថាជា «គោលការណ៍សំខាន់នៃយុទ្ធសាស្ត្រសម្រាប់កសាងការការពារជាតិ»។

នៅ​ក្នុងទស្សនកិច្ច​នេះ លោក គីម ត្រូវបានអមដំណើរដោយ អ្នក​ស្រី Kim Yo-jong ដែល​ជា​ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក និង​លោក Kim Jong-sik ដែលជាអនុប្រធានទីមួយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករដែលកំពុងកាន់អំណាចនៃប្រទេសកូរ៉េ​ខាង​ជើង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៦ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម