ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីហ្វីលីពីន អះអាងខ្លាំងៗថា លោកមិនបានធ្វើខុសនៅក្នុងសង្គ្រាមគ្រឿងញៀន
នៅក្នុងសក្ខីកម្មសម្រាប់ការស៊ើបអង្កេតរបស់ព្រឹទ្ធសភានៅថ្ងៃចន្ទទី២៨ខែតុលានេះ លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា លោកមិនបានធ្វើអ្វីខុសចំពោះសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់លោកអំឡុងពេលកាន់អំណាចនោះទេ។

កន្លងមក ប៉ូលិសបាននិយាយថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក Duterte បានធ្វើឲ្យមនុស្សច្រើនជាង ៦ពាន់នាក់បានស្លាប់។ ប៉ុន្តែបើតាមក្រុមសិទ្ធិមនុស្សវិញ អ្នកស្លាប់មានចំនួនរាប់ម៉ឺននាក់ឯណោះ ហើយភាគច្រើនជាជនទន់ខ្សោយ ហើយមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងស៊ើបអង្កេតលើការចោទប្រកាន់ដែលថាការសម្លាប់នេះគឺជា «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» ដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាល។
លោក Duterte បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍ដោយបើកចំហមួយថា៖ «កុំចោទប្រកាន់គោលការណ៍នានារបស់ខ្ញុំ ព្រោះខ្ញុំមិនផ្ដល់ការសុំទោស និងគ្មានលេសនោះទេ។ ខ្ញុំធ្វើអ្វីដែលខ្ញុំត្រូវតែធ្វើ ហើយមិនថាអ្នកជឿឬក៏អត់ ខ្ញុំធ្វើវាសម្រាប់ប្រទេសរបស់ខ្ញុំ»។
អតីតប្រធានាធិបតីវ័យ៧៩ឆ្នាំ បានបន្តថា៖ «ខ្ញុំស្អប់គ្រឿងញៀន ហើយមិនបានធ្វើអ្វីខុសអំពីវានោះឡើយ»។
យុទ្ធនាការបង្ក្រាបគ្រឿងញៀន ឬសង្គ្រាមគ្រឿងញៀន ត្រូវបានបង្កើតឡើងក្រោយពេលលោក Duterte ចូលឡើងកាន់តំណែងនៅក្នុងឆ្នាំ២០១៦។ កាលណោះ លោកបានបញ្ជាឲ្យប៉ូលិសបាញ់ជនសង្ស័យសម្លាប់ចោល ប្រសិនបើខ្លួនគិតថាជីវិតរបស់ពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់។
យុទ្ធនាការនេះ ត្រូវបានថ្កោលទោស និងទាមទារឲ្យមានការស៊ើបអង្កេតពីអន្តរជាតិ ដោយក្នុងនោះមានតែប៉ូលិសចំនួន ៩នាក់ប៉ុណ្ណោះដែលរងការចោទប្រកាន់។
ក្រោយតំណែងរបស់លោក Duterte បានផុតអាណត្តិ សង្គ្រាមគ្រឿងញៀននៅតែបន្តអនុវត្តដដែលនៅក្រោមការដឹកនាំថ្មីរបស់លោក Ferdinand Marcos តែត្រូវបានកែប្រែនីតិវិធីឲ្យមានការបង្ការ និងការកែសម្រួលឲ្យល្អប្រសើរជាងមុន។
ថ្វីត្បិតទំនាក់ទំនងរវាងលោក Marcos និងលោក Duterte មានភាពរកាំរកូសក៏ពិតមែន ក៏ប្រធានាធិបតីហ្វីលីពីនថ្មី បានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនសហការជាមួយការស៊ើបអង្កេតរបស់ ICC នោះទេ។
ប្រទេសហ្វីលីពីន បានចាកចេញពី ICC ក្នុងឆ្នាំ២០១៩ ក្រោមអាណត្តិគ្រប់គ្រង់របស់លោក Duterte។ យ៉ាងណា ICC បាននិយាយថា ខ្លួនមានយុត្តាធិការពាក់ព័ន្ធនឹងការសម្លាប់របស់លោក Duterte នៅមុនពេលដកខ្លួន ក៏ដូចជាការសម្លាប់នៅទីក្រុង Davao នៅពេលដែលលោក Duterte នៅធ្វើជាអភិបាលក្រុងនៅទីនោះ ប៉ុន្មានឆ្នាំមុនពេលលោកក្លាយជាប្រធានាធិបតី។
លោក Duterte បានអះអាងថា៖ «ឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀនកំពុងកើនឡើងម្តងទៀត» ជាមួយនឹងរបាយការណ៍ប្រចាំថ្ងៃនៃ «កុមារត្រូវបានចាប់រំលោភ មនុស្សត្រូវបានសម្លាប់» ដោយសារតែក្រុមគ្រឿងញៀនចាប់ផ្ដើមជួញដូរសាជាថ្មី ហើយពលរដ្ឋហ្វីលីពីនកំពុងមានការព្រួយបារម្ភ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


