ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ត្រៀមលុយជិត ៥ពាន់លានដុល្លារជួយប្រជាជនចិញ្ចឹមកូន
ប្រទេសកូរ៉េខាងត្បូង នឹងចំណាយប្រាក់រហូតដល់ ៦,៧ទ្រីលានវ៉ុន ឬស្មើនឹង ៤,៨ពាន់លានដុល្លារ ចន្លោះពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៦ ដើម្បីជំរុញឲ្យប្រជាជនពលរដ្ឋរបស់ខ្លួនយកកូន។ កញ្ចប់ថវិកានេះ ត្រូវបានប្រកាសដោយរដ្ឋាភិបាលក្រុងសេអ៊ូលកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ ហើយវាជាការពង្រីកបន្ថែមនូវគម្រោងលើកទឹកចិត្តដល់អត្រាកំណើតថ្មី ដែលដាក់ចេញកាលពីខែកុម្ភៈកន្លងទៅ។

គំនិតផ្តួចផ្ដើមសំខាន់នៃកញ្ចប់ថវិកានេះ មានគោលបំណងគាំទ្រគូស្វាមីភរិយាថ្មីថ្មោង និងលើកទឹកចិត្តប្ដីប្រពន្ធដែលមិនទាន់មានផ្ទះស្នាក់នៅ។ ចាប់ពីខែមករាឆ្នាំ២០២៥ ក្រុងសេអ៊ូលនឹងផ្ដល់ឲ្យក្រុមគ្រួសារដែលទើបមានកូន តែគ្មានផ្ទះ នូវប្រាក់ឧបត្ថម្ភកន្លែងស្នាក់នៅចំនួនសរុប ៧២ម៉ឺនវ៉ុនក្នុងរយៈពេល២ឆ្នាំ ឬក៏ ៣ម៉ឺនវ៉ុនជារៀងរាល់ខែ។
ប្រាក់ឧបត្ថម្ភនេះ ត្រូវបានបង្កើតឡើងដើម្បីជួយសម្រាលបញ្ហាហិរញ្ញវត្ថុ ដែលទំនងជាបញ្ហារាំងស្ទះដល់ក្រុមគ្រួសារមួយចំនួនពីការយកកូន។ សម្រាប់ឆ្នាំដំបូងនៃការអនុវត្ត គម្រោងប្រាក់លើកទឹកចិត្ត នឹងជួយដល់ក្រុមគ្រួសារចំនួន ១ ៣៨០គ្រួសារ ហើយនឹងពង្រីកឲ្យបានដល់ ៤ ១៤០គ្រួសារនៅដើមឆ្នាំ២០២៦។
ក្រុងសេអ៊ូល ក៏នឹងបង្កើនការកំណត់ប្រាក់កម្ចីសម្រាប់ប្ដីប្រពន្ធថ្មីថ្មោងផងដែរពី ២០០លានវ៉ុន ឡើងដល់ ៣០០លានវ៉ុន ហើយផ្ដល់ជូនការគាំទ្រអត្រាការប្រាក់ចំនួន ១០ឆ្នាំ។
សូមបញ្ជាក់ថា អត្រាកំណើតនៅកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងឆ្នាំ២០២៣ ដែលកត្តានេះបានក្លាយជានិន្នាការប៉ះពាល់ដល់ប្រជាសាស្ត្រជាតិជាសកល។ វិបត្តិប្រជាសាស្ត្រនេះ ផ្ដើមចេញពីកត្តាជាច្រើន ប៉ុន្តែកត្តាចម្បងៗដែលរកឃើញមានចំនួន២ គឺពាក់ព័ន្ធនឹងបញ្ហាលុយកាក់ និងការប៉ះពាល់ដល់គុណភាពជីវិតក្នុងភាពជាដៃគូ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


