ព័ត៌មានអន្ដរជាតិ
បុរសចិនបើកឡានកុងតឺន័រស្លេកមុខ ខណៈម្ចាស់ Rolls Royce ចេញមកថតជាមួយឡានធម្មតា
កាលពីថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងក្វាងទុង ប្រទេសចិន មានការប៉ះទង្គិចគ្នារវាងរថយន្ត Rolls Royce ពណ៌ផ្កាឈូក និងរថយន្តកុងតឺន័រដឹកទំនិញ។ គេអាចមើលឃើញថាក្រោយការប៉ះទង្គិចគ្នា កាងខាងមុខរបស់ឡានទំនើបត្រូវខូចទ្រង់ទ្រាយទាំងស្រុង។ ចំណែកកាងខាងមុខខាងឆ្វេង និងចង្កៀងមុខក៏ត្រូវខូចខាតដែរ។
ប្រការនេះបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន ដោយសារតែ Rolls Royce ជាស៊េរីរថយន្តប្រណិតដែលមានតម្លៃរហូតដល់រាប់សិបពាន់លានដុល្លារ និងមានតម្លៃស្មើរនឹងផ្ទះប្រណីត សូម្បីតែការជួសជុលធម្មតានៅលើឡានគឺថ្លៃខ្លាំងបំផុត។
ក្រោយមក សមត្ថកិច្ចចុះដល់កន្លែងកើតហេតុដោយធ្វើការបញ្ជាក់ថា អ្នកបើកបររថយន្តកុងតឺន័រដែលជាភាគីខាងបង្កខុសបច្ចេកទេស។ យោងតាមមនុស្សនៅកន្លែងកើតហេតុ រឿងនេះបានធ្វើឲ្យអ្នកបើកបរមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែសំណងអាចឈានដល់ចំនួនដ៏ច្រើន ហើយការធានារ៉ាប់រងអតិបរមារបស់រថយន្តគឺត្រឹមតែ ១ លានយន់ ។ ជាពិសេសទៀតសោត សម្រាប់ចំនួននៅសល់ អ្នកបើកបរត្រូវទទួលខុសត្រូវទាំងស្រុង។
ទោះជាយ៉ាងណាក៏ដោយ ផ្ទុយស្រឡះពីអ្នកបើកបររថយន្តដឹកទំនិញដែលកំពុងព្រួយបារម្ភនោះ ម្ចាស់រថយន្ត Rolls Royce គឺ អ្នកស្រី Zhu មិនបានភ័យស្លន់ស្លោទាល់តែសោះ ប៉ុន្តែនៅតែស្ងប់ស្ងាត់ និងថតរូបជាមួយរថយន្តដែលក្រឡាប់ដោយមិនមានការព្រួយបារម្ភអ្វីទាំងអស់ អំពីទ្រព្យសម្បត្តិដែលទើបតែត្រូវបានខូចខាត។
នៅថ្ងៃបន្ទាប់នៅលើបណ្ដាញសង្គមរបស់នាងបាននិយាយជាផ្លូវការអំពីហេតុការណ៍នេះ។ បើតាម អ្នកស្រី Zhu បានបញ្ចាក់ថា កាងខាងមុខរបស់ Rolls-Royce មិនអាចជួសជុលបានទេ ហើយអាចជំនួសបានតែផ្នែកដែលនៅសេសសល់នឹងត្រូវព្យាយាមជួសជុល។ ទោះបីជានាងមិនបានប្រាប់ពីចំនួនទឹកប្រាក់សម្រាប់ការជួសជុលនេះក៏ដោយ ប៉ុន្តែនាងក៏បាននិយាយថា ដោយសារតែអ្នកបើកបរគ្រាន់តែទិញធានារ៉ាប់រងក្នុងតម្លៃ ១លានយន់ប៉ុណ្ណោះ ប្រសិនបើការខូចខាតលើសពីចំនួននេះ គាត់នឹងសងប្រាក់ដែលនៅសល់ព្រោះគាត់ពឹងផ្អែកលើការបើកឡាននេះដើម្បីចិញ្ចឹមគ្រួសារទាំងមូលមិនងាយស្រួលទេ។
អ្នកស្រី Zhu ក៏បានចែករំលែកថា បន្ទាប់ពីដឹងរឿងកើតឡើង ប្តីរបស់គាត់បានត្រឹមតែនិយាយថា គាត់ពិតជាសំណាងណាស់ ហើយចាត់ទុកថាជារឿងល្អសម្រាប់ជំនួសគាត់។ ភ្លាមៗក្រោយពីត្រូវបានគេចែករំលែករឿងនេះបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ បណ្ដាញសង្គមមិនអាចសរសើរទង្វើរបស់អ្នកស្រី Zhu ពេលមានស្ថានភាពបែបនេះ ហើយមានអារម្មណ៍ថាសំណាងសម្រាប់អ្នកបើកឡានដឹកទំនិញ ព្រោះបានជួបមនុស្សល្អដែលគេមិនយកទោសពៃរ៍លើរូបគាត់សូម្បីតែបន្តិច៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សាមញ្ញៗសោះ តែអាចធ្វើឲ្យស្ត្រីចិនមានវ័យ ១០៣ ឆ្នាំ ហើយថែមទាំងមានសុខភាពល្អថែមទៀត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី