ព័ត៌មានអន្ដរជាតិ
រដ្ឋបាលជាប់ឆ្នោតរបស់លោកត្រាំ បង្ហាញវិធីសាស្រ្តបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
អំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោកដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ បានអួតអាងអំពីការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលខ្លីបំផុត ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ ប៉ុន្តែកាលពីថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ រដ្ឋបាលជាប់ឆ្នោតអាមេរិក បានបង្ហាញវិធីសាស្រ្ត ឈានទៅរកការបញ្ចប់សង្គ្រាមមួយនេះ។

ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ គឺ Mike Waltz បានថ្លែងប្រាប់ Fox News ថា លោកត្រាំ នឹងធ្វើការលើកិច្ចចរចា តាំងតែពីថ្ងៃដំបូងទៅនៃអាណត្តិថ្មីរបស់គាត់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ខែមករា។
លោកនិយាយថា អាទិភាពសំខាន់បំផុត គឺរៀបចំកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងគោលបំណងនាំភាគីទាំងពីរ មករួមគ្នាដើម្បីចរចាបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពណាមួយ។ យើងត្រូវពិភាក្សាថាតើនរណាដែលត្រូវមកចរចា ហើយថាតើវានឹងក្លាយជាកិច្ចព្រមព្រៀងអ្វីឬបទឈប់បាញ់បែបណា»។
លើសពីនេះ លោក Waltz ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកនៅក្នុងដំណើរការនេះផងដែរ ព្រោះការដោះស្រាយជម្លោះនឹងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ពាក់ព័ន្ធរឿងនេះ កាលពីខែតុលា ភាគីរុស្ស៊ី ក៏បានដាក់ចេញនូវលក្ខខណ្ឌ២ចំណុចច្បាស់ៗ ទៅអ៊ុយក្រែនរួចទៅហើយ បើពិតជាចង់ចរចាសន្តិភាពមែន។
តាមការបញ្ជាក់ពីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov, លក្ខខណ្ឌទី១នោះគឺ ទីក្រុងកៀវ ត្រូវបោះចោលគំនិតចូលជាសមាជិកអង្គការណាតូ ហើយទី២ អ៊ុយក្រែន ត្រូវដកទ័ពចេញពីទឹកដីរុស្ស៊ី។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និយាយថា គ្រប់ប្រទេសចង់ឲ្យជម្លោះអ៊ុយក្រែន ត្រូវដោះស្រាយដោយសន្តិវិធីនិងបញ្ចប់ឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
លោកប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក, ចិននិងប្រេស៊ីល សុទ្ធតែបានដាក់សំណើអំពីផែនការបញ្ចប់សង្គ្រាម ហើយប្រទេសជាសមាជិក BRICS ទាំងអស់ គាំទ្រសំណើនោះ ប៉ុន្តែជាច្រើនលើកច្រើនសារ ទីក្រុងកៀវ តែងបដិសេធ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ចាប់បានអតីតទ័ពអង់គ្លេស ដែលស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


