ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ប្រកាសបញ្ជូនយន្តហោះទៅដឹកជនជាតិប៉ាឡេស្ទីននៅហ្គាហ្សាឲ្យមកស្នាក់នៅប្រទេសខ្លួន
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានប្រកាសនៅថ្ងៃទី៩ខែមេសាឆ្នាំ២០២៥នេះថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលរងផលប៉ះពាល់ដោយសារជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។

ផែនការដំបូងរបស់ឥណ្ឌូណេស៊ី ផ្ដោតលើការជម្លៀសមនុស្សប្រហែល ១ ០០០នាក់ ដែលជាអ្នករងរបួស និងកុមារកំព្រា។ អ្នកជម្លៀសខ្លួនទាំងនេះ នឹងស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីរហូតដល់ពួកគេជាសះស្បើយ និងទាល់តែមានលក្ខខណ្ឌដែលអនុញ្ញាតឲ្យពួកគេត្រឡប់ទៅហ្គាហ្សាវិញដោយសុវត្ថិភាព។
លោក Prabowo បាននិយាយថា៖ «យើងបានត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនយន្តហោះដើម្បីដឹកជញ្ជូនពួកគេ។ យើងប៉ាន់ប្រមាណថា ចំនួនអាចនឹងមាន ១ ០០០នាក់សម្រាប់ជើងទីមួយ»។
លោក Prabowo បានបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេសចូលរួមពិភាក្សាជាមួយអាជ្ញាធរប៉ាឡេស្ទីន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រួលដល់ដំណើរការជម្លៀសខ្លួន។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងស្របនឹងការគាំទ្រជាយូរមកហើយរបស់ឥណ្ឌូណេស៊ីចំពោះបុព្វហេតុប៉ាឡេស្ទីន និងការគាំទ្រសម្រាប់ដំណោះស្រាយរដ្ឋពីរ។
ការប្រកាសនេះ ទៀតសោតធ្វើឡើងមុនពេលដែលលោក Prabowo ចាប់ផ្តើមដំណើរទស្សនកិច្ចការទូតនៅតំបន់មជ្ឈិមបូព៌ា រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី អេហ្ស៊ីប និងកាតា ក្នុងគោលបំណងពង្រឹងតួនាទីរបស់ឥណ្ឌូណេស៊ីក្នុងការស្វែងរកដំណោះស្រាយចំពោះសង្គ្រាមនៅហ្គាហ្សា។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រជាជនហ្គាហ្សាជិត ៤០ម៉ឺននាក់ត្រូវបានជម្លៀសខ្លួន ក្រោយពីអ៊ីស្រាអែលបានបើកការវាយប្រហារឡើងវិញក្នុងតំបន់ហ្គាហ្សាកាលពីខែមីនាកន្លងទៅ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


