ព័ត៌មានអន្ដរជាតិ
ប្រជាជនឥណ្ឌូណេស៊ី៥០០នាក់ត្រូវចាប់បញ្ជូនទៅស្រុកវិញពីមីយ៉ាន់រយៈពេល២ថ្ងៃ
ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារទី១៨មីនាបានចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនជាង៥០០នាក់ ដែលត្រូវបានចាប់ពីមណ្ឌលរៀបចំបោកប្រាស់តាមអនឡាញ ហៅថា «Call- Center» នៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមជើងហោះហើរពីប្រទេសថៃ។ យោងការផ្សាយរបស់សារព័ត៌មាន CNA។

យោងតាមរដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូណេស៊ីសម្រាប់កិច្ចការនយោបាយ និងសន្តិសុខ លោក Budi Gunawan បាននិយាយថា ជនជាតិឥណ្ឌូណេស៊ី៤០០នាក់បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃវិញកាលពីថ្ងៃអង្គារ ហើយយ៉ាងហោចណាស់១៥៤នាក់នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃពុធនេះ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសហការជាមួយរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលចិនសម្រាប់ការជួយសង្គ្រោះនិងធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូណេស៊ីចំនួន៥៥៤នាក់ មានបុរស៤៤៩ នាក់និងស្ត្រី១០៥នាក់ដែលជាជនរងគ្រោះនៃការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ នៅក្នុងទីក្រុង Myawaddy ជិតព្រំដែនថៃ។
ជនរងគ្រោះទាំងនោះបានជួបប្រទះនឹងសម្ពាធផ្សេងៗដូចជា អំពើហិង្សាលើរាងកាយ ដូចជាការវាយដំ និងការឆក់ខ្សែភ្លើង រួមទាំងគំរាមកំហែងយកសរីរាង្គរបស់ពួកគេចេញទៀតផង។
អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ាដែលស្ថិតក្រោមសម្ពាធពីប្រទេសចិនជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ បានបង្ក្រាបលើប្រតិបត្តិការឆបោកក្នុងប៉ុន្មានខែចុងក្រោយ ដោយសង្គ្រោះបានកម្មករសរុបប្រហែល៧០០០នាក់មកពីប្រទេសយ៉ាងតិច២០ និងត្រូវបានដោះលែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលភាគច្រើនជាជនជាតិចិន និងកំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្ននៅព្រំដែនរវាងមីយ៉ាន់ម៉ានិងថៃ។

គួរបញ្ជាក់ថាប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត (Call-Center) បានរីកដុះដាលនៅក្នុងតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំ បានទាក់ទាញពលករបរទេសដោយសន្យាថានឹងធ្វើការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ហើយបង្ខំពួកគេឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។
ប្រជាជនឥណ្ឌូណេស៊ីរាប់ពាន់នាក់ត្រូវបានទាក់ទាញឲ្យទៅធ្វើការនៅទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទទួលប្រាក់ខែប្រសើរជាងមុន តែត្រូវបានចាញ់បោកប្រតិបត្តិករឆបោកឆ្លងដែន។
រវាងឆ្នាំ ២០២០ដល់ខែកញ្ញាឆ្នាំមុន ទីក្រុងហ្សាកាតាបានធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូណេស៊ីជាង ៤៧០០នាក់ដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតពីប្រទេសនានារួមទាំងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម នេះបើយោងតាមទិន្នន័យរបស់ក្រសួងការបរទេស។
បើតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សរហូតដល់ ១២០០០០នាក់ ដែលភាគច្រើនជាបុរសជនជាតិចិន ប្រហែលជាកំពុងធ្វើការនៅក្នុង Call-Center នៅមីយ៉ាន់ម៉ាទាំងងបង្ខំ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


