ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងផ្ទុះនៅឥណ្ឌូណេស៊ី ព្រួសពពកផេះកម្ពស់ ៨ គីឡូម៉ែត្រ រំខានដល់ជើងហោះហើរ
ភ្នំភ្លើង Lewotobi Laki-Laki នៅភាគអាគ្នេយ៍នៃកោះ Flores ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះ ដោយបញ្ចេញពពកផេះកម្ពស់ជាង ៨គីឡូម៉ែត្រទៅលើអាកាសរំខានដល់ជើងហោះហើរ និងបង្កើនការព្រមានអំពីគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុតសម្រាប់អ្នករស់នៅក្បែរ និងភ្ញៀវទេសចរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ខែមីនានេះ។

មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី បានព្រមានអ្នកស្រុក និងភ្ញៀវទេសចរនៅថ្ងៃសុក្រនេះ កុំឲ្យធ្វើសកម្មភាពក្នុងរង្វង់ចម្ងាយ ៧ទៅ៨គីឡូម៉េត្រ នៅក្នុងផ្នែកភាគនិរតី និងភាគឦសាននៃភ្នំភ្លើង Lewotobi Laki-Laki។
ភ្នំភ្លើងនេះបានចាប់ផ្តើមផ្ទុះនៅម៉ោង ១០:៥៦នាទីយប់ថ្ងៃព្រហស្បតិ៍(ម៉ោងក្នុងស្រុក) និងព្រួសពពកផេះយ៉ាងក្រាស់ទៅលើមេឃ។ មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតដល់ភូមិនៅក្បែរនោះទេ ប៉ុន្តែអាជ្ញាធរបានព្រមានអ្នកស្រុកអំពីលំហូរភក់ភ្នំភ្លើង ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង។ ការផ្ទុះដ៏យូរនេះក៏បានជំរុញឱ្យទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសនេះ បង្កើនកម្រិតប្រកាសអាសន្នរបស់ភ្នំភ្លើងដល់កម្រិតខ្ពស់បំផុតផងដែរ។
ដោយសារផេះភ្នំភ្លើងដ៏ច្រើននេះ Jetstar ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Qantas Airways របស់អូស្ត្រាលី បានលុបចោលជើងហោះហើរពីអូស្ត្រាលីទៅកាន់កោះបាលីរបស់ឥណ្ឌូណេស៊ី សរុបមានជើងហោះហើរអន្តរជាតិចំនួនប្រាំពីរត្រូវបានលុបចោល និងពន្យារពេលនៅព្រឹកថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា Lewotobi គឺជាភ្នំភ្លើងភ្លោះដែលមានទីតាំងនៅភាគអាគ្នេយ៍នៃកោះ Flores ប្រទេសឥណ្ឌូណេស៊ី។ វាមានកំពូលពីរគឺ Lewotobi Laki-laki (ឈ្មោល) និង Lewotobi Perempuan (ញី)។ ភ្នំភ្លើងLewotobi Laki-laki សកម្មជាង Lewotobi Perempuan ដោយ Lewotobi Laki-laki ធ្លាប់បានផ្ទុះកាលពីខែវិច្ឆិកាឆ្នាំមុន សម្លាប់មនុស្សយ៉ាងតិច១០នាក់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


