ព័ត៌មានអន្ដរជាតិ
មួយគ្រួសារនៅ តៃវ៉ាន់ កើតជំងឺមហារីកក្រពះ ដោយសារតែទម្លាប់ហូបជ្រក់ប្រៃៗ រាល់ថ្ងៃ
ទីភ្នាក់ងារព័ត៌មានតៃវ៉ាន់បានរាយការណ៍ថា ប្ដីប្រពន្ធមួយគូរស់នៅក្នុងខេត្ត Fujian ដែលមានឈ្មោះថា Liu បានទៅជួបគ្រូពេទ្យ ដោយសារតែនាងឈឺពោះញឹកញាប់ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពះ មិនយូរប៉ុន្មាន ប្តីរបស់នាងក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពះដូចគ្នា។
បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ប្ដីប្រពន្ធគូនេះគឺជាអ្នកជំនាញក្នុងការធ្វើបន្លែជ្រក់ រហូតដល់ល្បីខ្លាំងក្នុងសង្កាត់។ ពេលខ្លះពួកគេថែមទាំងរៀបចំការប្រកួតនៃបច្ចេកទេសរើសបន្លែណាល្អៗដាច់នៅក្នុងភូមិ ដើម្បីរីករាយនឹងអាហារបែបប្រពៃណីរបស់ពួកគេផងដែរ។
ទោះយ៉ាងណា អ្នកស្រី Liu ដែលមានវ័យ ៦៤ ឆ្នាំ ស្រាប់តែចាប់ផ្តើមឈឺពោះ។ ពេលទៅមន្ទីរពេទ្យទើបដឹងថាគាត់មានជំងឺមហារីកក្រពះ។ ចំណែកប្តីរបស់គាត់ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពះអំឡុងពេលពិនិត្យសុខភាព។ នៅពេលគ្រូពេទ្យសួរអំពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នកជំងឺទើបគេបានរកឃើញថា ប្ដីប្រពន្ធនេះចូលចិត្តញ៉ាំបន្លែជ្រក់ប្រៃៗជាមួយបាយ ហើយអស់ជាច្រើនទស្សវត្សរ៍មកហើយ ពួកគេតែងតែទម្លាប់បរិភោគអាហារបែបនេះជារៀងរាល់ថ្ងៃ។
វេជ្ជបណ្ឌិត Xie Jianwei ប្រធានផ្នែកវះកាត់ក្រពះនៅមន្ទីរពេទ្យ Xiehe ក្នុងខេត្ត Fujian បានបញ្ចាក់ថា អ្នកទាំងពីរបានទទួលការវះកាត់ដោយជោគជ័យ។ ជាសំណាងល្អ មហារីករបស់ពួកគេទាំងពីរស្ថិតក្នុងដំណាក់កាលដំបូង។ ដូច្នេះការងើបឡើងវិញក្រោយការវះកាត់គឺល្អប្រសើរច្រើន។
ទាក់ទងនឹងករណីប្ដីប្រពន្ធមានជំងឺមហារីកក្រពះ លោកវេជ្ជបណ្ឌិតបានពន្យល់យ៉ាងលម្អិតថា មូលហេតុនៃជំងឺមហារីកក្រពះគឺទាក់ទងទៅនឹងទម្លាប់នៃការញ៉ាំមិនល្អ និងកត្តាហ្សែន។ អាហារប្រៃត្រូវបានគេចាត់ទុកថាមានអំបិលខ្ពស់។ ការប្រើប្រាស់រយៈពេលយូរអាចបំផ្លាញភ្នាសនៃក្រពះ និងបំពង់អាហារនាំឲ្យមានជំងឺ។ លើសពីនេះទៀត សារធាតុ amine គឺជាផលិតផលនៃការរំលាយអាហារប្រូតេអ៊ីននៅក្នុងក្រពះ នឹងមានប្រតិកម្មជាមួយ nitrite ផលិតសមាសធាតុ nitrosamine ដែលមានលក្ខណៈ mutagenic និងបង្កមហារីក។ ការទទួលទានជាទៀងទាត់ បង្កើនហានិភ័យនៃជំងឺមហារីកប្រព័ន្ធរំលាយអាហារយ៉ាងខ្លាំង។
លោកបណ្ឌិត ក៏បានព្រមានថា នៅពេលធ្វើបន្លែជ្រក់ ចាំបាច់ត្រូវយកចិត្តទុកដាក់លើបន្លែដែលយើងរើសមកជ្រក់ហើយជាពិសេសវាក៏ត្រូវចំណាយពេលរយៈពេលដល់ទៅ៣ខែ។ កត្តាទាំងនេះនឹងកាត់បន្ថយបរិមាណ nitrite ក្នុងបន្លែជ្រលក់យ៉ាងមានប្រសិទ្ធភាព។ ពេលទទួលទានបន្លែជ្រក់ អ្នកគួរតែកាត់បន្ថយបរិមាណអំបិលដែលប្រើក្នុងចានផ្សេងៗ ឬត្រាំបន្លែជ្រលក់ក្នុងទឹកស្អាត ហើយលាងសម្អាតឲ្យបានច្រើនដង ដើម្បីកាត់បន្ថយការទទួលទានអំបិលមុនពេលញ៉ាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្លើងឆេះព្រៃនៅ LA លេបត្របាក់ផ្ទះតារាហូលីវូដជាច្រើន ខណៈអ្នកផ្សេងត្រូវបង្ខំចិត្តជម្លៀសចេញ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


