ព័ត៌មានអន្ដរជាតិ
ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី
ថ្លែងទៅកាន់អ្នកគាំទ្រក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌី.ស៊ី កាលពីថ្ងៃអាទិត្យទី១៩ខែមករាឆ្នាំ២០២៥មុនពិធីស្បថចូលកាន់តំណែង លោកដូណាល់ ត្រាំ បានលើកឡើងត្រួសៗអំពីបញ្ជាប្រតិបត្តិដែលលោកនឹងចុះហត្ថលេខានៅថ្ងៃដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៧។

ត្បិតតែមិនប្រាប់ទាំងអស់ តែក្នុងការជួបជុំនោះលោក ត្រាំ ប្រកាសថា ពេលលោកបានអំណាចភ្លាម លោកនឹងចាប់ផ្តើមកម្មវិធីនិរទេសទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក, កាត់បន្ថយបទប្បញ្ញត្តិបរិស្ថាន, បង្កើនបញ្ញាសិប្បនិម្មិត (AI), បង្កើតក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល, ស្វែងរកកំណត់ត្រាទាក់ទងការធ្វើឃាតអតីតប្រធានាធិបតី, បញ្ជាឲ្យយោធាផលិតខែលការពារមីស៊ីល (Iron Dome) ដ៏អស្ចារ្យ, លុបបំបាត់គោលនយោបាយសមធម៌ពីយោធាអាមេរិក។
យ៉ាងណាក្តី គេដឹងថា នៅមានបញ្ជាប្រតិបត្តិជាច្រើនទៀត ពោលគឺមិនក្រោម១០០ទេ ដែលលោកត្រាំ នឹងចុះហត្ថលេខានៅថ្ងៃដំបូង គ្រាន់តែលោកមិនទាន់ប្រកាសប៉ុណ្ណោះ ប៉ុន្តែលោកក៏ប្រាប់ទៅអ្នកគាំទ្រដែរថា គ្រប់គ្នានឹងសប្បាយចិត្តចំពោះបញ្ជាប្រតិបត្តិនេះ។

លោក ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ផ្លូវការនៅថ្ងៃទី២០ខែមករានេះ ប៉ុន្តែអ្វីដែលខុសប្លែកគឺថា ពិធីលើកនេះនឹងត្រូវធ្វើឡើងនៅខាងក្នុងវិមាន Capitol វិញ ជាជាងនៅខាងក្រៅ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។
នេះគឺជាលើកទីមួយហើយក្នុងរយៈពេល ៤០ឆ្នាំដែលពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកត្រូវផ្លាស់ប្ដូរមកធ្វើខាងក្នុងអគារខណៈលើកមុន ពេលដែលពិធីឡើងកាន់តំណែង ត្រូវបានផ្លាស់ប្តូរទៅធ្វើនៅខាងក្នុង គឺកាលពីឆ្នាំ១៩៨៥ សម្រាប់ពិធីស្បថលើកទីពីររបស់អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Ronald Reagan៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


