Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំណត់​ថ្ងៃ​​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោកជា​ផ្លូវការ

បានផុស

នៅ

សហរដ្ឋអាមេរិក នឹងចាកចេញពី​អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ខែមករា​ឆ្នាំ​២០២៦ បន្ទាប់ពីត្រូវបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារនេះថាបានធ្វើការគ្រប់គ្រងខុសនៃ​វិបត្តិ​ជំងឺរាតត្បាត និង​​បញ្ហា​​សុខភាពអន្តរជាតិផ្សេងទៀត។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាននិយាយ​ថា ខ្លួនមានការសោកស្តាយចំពោះការសម្រេច​ចិត្ត​បែប​នេះ​របស់​​លោក ត្រាំ ខណៈមកដល់ពេលនេះ អាមេរិកគឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ WHO ដោយបានរួមចំណែកប្រហែល ១៨ភាគរយនៃមូលនិធិសរុបរបស់ខ្លួន។ ថវិការយៈពេលពីរឆ្នាំចុងក្រោយរបស់ WHO សម្រាប់ឆ្នាំ២០២៤-២០២៥ មានចំនួន ៦,៨​ពាន់លានដុល្លារ។

នៅក្រោមសេចក្ដី​សម្រេច​រួមឆ្នាំ​១៩៤៨ របស់សភា​អាមេរិក អាមេរិកត្រូវតែផ្តល់ការជូនដំណឹងរយៈពេលមួយឆ្នាំ មុនពេលចាកចេញពីអង្គការ WHO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ហើយ​ត្រូវ​ទូទាត់បំណុលដែលមិនទាន់សង​របស់​ខ្លួន។ យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​អាមេរិក​​នៅ​ជំពាក់​ប៉ុន្មាន​នោះ​ទេ។

អ្នកជំនាញផ្នែកសុខភាពទាំងក្នុង និងក្រៅ WHO បានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏ខ្លាំង​នៃការដកខ្លួននេះ។ មនុស្សជាច្រើនភ័យខ្លាចថា ការបាត់បង់មូលនិធិរបស់អាមេរិកអាចធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជំងឺឆ្លងសំខាន់ៗ និងវិបត្តិសុខភាពនៅទូទាំងពិភពលោក៕

ដោយ៖ ឈាង

ចុចអាន៖ បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម