Connect with us

ព័ត៌មានអន្ដរជាតិ

​មិនបង្អង់យូរ ក្រោយ​ប៉ះទង្គិច​នឹងចិនភ្លាម ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ទៅ​ហ្វីលីពីន​

បានផុស

នៅ

ប្រទេសជប៉ុន​និងហ្វីលីពីនបានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធា ចំពេលមានការព្រួយបារម្ភទៅវិញទៅមកលើការអះអាងកាន់តែខ្លាំងឡើងរបស់​មហាយក្ស​ចិននៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែកុម្ភៈនេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Gilberto Teodoro Jr កាលពីថ្ងៃចន្ទថា ពួកគេបានយល់ព្រមបង្កើតការសន្ទនាជាយុទ្ធសាស្ត្ររវាងយោធានៃប្រទេសទាំងពីរ និងស្ដង់ដារកម្រិតខ្ពស់​ចំពោះឧបករណ៍ការពារជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម​គ្នា​មួយ​ ដើម្បីកត់សម្គាល់ការបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសហ្វីលីពីន លោក Nakatani បាននិយាយថា លោក និងសមភាគី​ លោក Teodoro បានព្រមព្រៀងគ្នាលើតម្រូវការ​ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការដើម្បី «រក្សាសន្តិភាព និងស្ថិរភាព» នៅក្នុងតំបន់។

ជាមួយ​​គ្នា​នោះ​ដែរ​ លោក Teodoro បាននិយាយថា ប្រទេសទាំងពីរបានចែករំលែកនូវបុព្វហេតុរួមនៃការប្រឆាំងនឹង «ការប៉ុនប៉ងឯកតោភាគីដោយប្រទេសចិន និងប្រទេសដទៃទៀតដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និងការបំភ្លៃការពិត»។

(រូបភាព៖​ AP)

គួរបញ្ជាក់ថា ប្រទេសជប៉ុន និងហ្វីលីពីន ដែលមានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមអ្នកដែលរិះគន់ខ្លាំងបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការគ្រប់គ្រងលើសមុទ្រចិនខាងត្បូង ដែល​ត្រូវបានគេប៉ាន់ស្មានថា នឹងដឹកជញ្ជូនទំនិញទូទាំងពិភពលោកប្រហែលមួយភាគបី។

ប្រទេសចិនបានដាក់ការទាមទារច្រើនជាង៩០ភាគរយនៃផ្លូវទឹក ដែលហ្វីលីពីន វៀតណាម តៃវ៉ាន់ ម៉ាឡេស៊ី និង​ព្រុយណេ សុទ្ធតែមានការប្រជែង​លើ​ការ​ទាមទារដែនទឹកនេះដូចគ្នា។

សេចក្តីសម្រេចឆ្នាំ​២០១៦ ដោយតុលាការអន្តរជាតិនៅទីក្រុងឡាអេ បានរកឃើញថា ទីក្រុងប៉េកាំងមិនមានហេតុផលផ្លូវច្បាប់​សម្រាប់ការទាមទាររបស់ខ្លួន និងបានបំពានច្បាប់អន្តរជាតិធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងជ្រៀតជ្រែកដល់ការនេសាទ និងការរុករកប្រេងរបស់ហ្វីលីពីន។ ប៉ុន្តែ ទីក្រុងប៉េកាំងមិនបានទទួលយកការសម្រេចនេះនោះទេ។

ចាប់តាំងពីពេលនោះមកប្រទេសចិននិងប្រទេសហ្វីលីពីនតែងតែមានការប៉ះទង្គិចគ្នា​​ជារឿយៗ​ ដោយកាលពីសប្តាហ៍មុន ការិយា​ល័យ​ប្រធានាធិបតីហ្វីលីពីន បានចោទប្រកាន់កងទ័ពជើងទឹកចិនថា បានបង្កគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីមានឧទ្ធម្ភាគចក្រចិនក្នុងចម្ងាយហោះប្រហែល​៣ម៉ែត្រ ពីយន្តហោះស៊ើបការណ៍ដែលដឹកអ្នកកាសែតហ្វីលីពីននៅលើតំបន់ជម្លោះ Scarborough Shoal។ ចំណែកយោធារបស់ប្រទេសចិនបានចោទប្រកាន់ទីក្រុងម៉ានីលពីបទរំលោភបំពានដោយខុសច្បាប់ចូលទៅក្នុងដែនអាកាសចិន៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម