ព័ត៌មានអន្ដរជាតិ
អូស្រ្តាលី ជម្លៀសប្រជាជនរាប់ពាន់នាក់ទៀត ខណៈរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៦០ឆ្នាំ
នៅថ្ងៃចន្ទនេះ អាជ្ញាធរអូស្ត្រាលី គ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀត ចេញពីតំបន់ជាយក្រុងស៊ីដនីភាគខាងលិច ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់អាក្រក់បំផុត ក្នុងរយៈពេល៦០ឆ្នាំ ខណៈភ្លៀងធ្លាក់ឥតឈប់ឈរត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ក្នុងរយៈពេ់ប៉ុន្មានថ្ងៃខាងមុខ។

ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យទឹកទន្លេនៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុត New South Wales ឡើងយ៉ាងគំហុក ដែលបង្កឲ្យមានការខូចខាតយ៉ាងធំធេង និងជំរុញឲ្យមានការអំពាវនាវជម្លៀសប្រជាជនទ្រង់ទ្រាយធំ។
សេវាគ្រាអាសន្នរដ្ឋ New South Wales បាននិយាយនៅក្នុង Twitter កាលពីថ្ងៃអាទិត្យថា “ទឹកជំនន់នេះ ទំនងជាខ្ពស់ជាងទឹកជំនន់ណាៗទាំងអស់គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំ១៩៦១មក។ អាជ្ញាធររំពឹងថា អាកាសធាតុអាក្រក់នឹងបន្តរហូតដល់ថ្ងៃពុធ”។

ទឹកជំនន់ដែលហូរយ៉ាងលឿន បានបំផ្លាញផ្ទះសម្បែង បុកបំប៉ើងយានយន្តនិងសត្វចិញ្ចឹម ហើយជន់លិចផ្លូវ ស្ពាន ផ្ទះនិងកសិដ្ឋាន។
សេវាគ្រាអាសន្នរដ្ឋ New South Wales បាននិយាយថា មនុស្សជិត២,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់វាលទំនាប។

ការិយាល័យអាកាសធាតុបាននិយាយថា ផ្នែកធំៗនៃឆ្នេរភាគខាងកើតរបស់ប្រទេស នឹងរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃចន្ទទៅ។
ការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរ ត្រូវបានចេញសម្រាប់ផ្នែកធំៗនៃរដ្ឋ New South Wales ក៏ដូចជារដ្ឋ Queensland ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ថ្ងៃអាទិត្យនេះ ទឹកជំនន់វាយប្រហារក្រុងស៊ីដនី ជម្លៀសប្រជាជនរាប់ពាន់នាក់
ចុចអាន៖ ទឹកជំនន់កំពុងវាយប្រហារខ្លាំងនៅទូទាំងទីក្រុងហ្សាការតា
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


