ព័ត៌មានអន្ដរជាតិ
ទឹកជំនន់កំពុងវាយប្រហារខ្លាំងនៅទូទាំងទីក្រុងហ្សាការតា
ទឹកជំនន់ធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានីឥណ្ឌូណេស៊ីបានបង្ខំឲ្យប្រជាជនជាងមួយពាន់នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅថ្ងៃសៅរ៍នេះ ខណៈទីភ្នាក់ងារឧតុនិយមរបស់ប្រទេស (BMKG) បានព្រមានថា លក្ខខណ្ឌនានានឹងត្រូវបន្តដល់សប្តាហ៍ក្រោយ ។
BMKG បាននិយាយថា ទីក្រុងហ្សាការតានឹងមានការប្រុងប្រយ័ត្នសម្រាប់រយៈពេល ៤ ថ្ងៃខាងមុខ ក្រោយទិន្នន័យពីទីភ្នាក់ងារឧតុនិយមបង្ហាញពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយជាមួយតំបន់ Pasar Minggu នៅភាគខាងត្បូងទីក្រុងហ្សាការតាដោយបានកត់ត្រាកម្រិតទឹកភ្លៀងចំនួន ២២៦ មីល្លីម៉ែត្រចាប់តាំងពីថ្ងៃសុក្រ ។
ទន្ទឹមនោះរូបភាពដែលបង្ហោះនៅលើបណ្តាញសង្គមបង្ហាញពីប្រជាជនដើរកាត់ទឹកភក់ជ្រៅៗ រថយន្តស្ទើរតែលិចទាំងស្រុង ហើយក្រុមរុករកបានជម្លៀសប្រជាជនវ័យចំណាស់តាមទូកពោងចេញពីតំបន់រងគ្រោះ ។
លោក Sabdo Kurnianto អ្នកតំណាងនៃទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយនៅទីក្រុងហ្សាការតាបាននិយាយថា ប្រជាជនក្រុងហ្សាការតាចំនួន ១,៣៨០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ភាគខាងត្បូង និងខាងកើតនៃទីក្រុងដែលមានប្រជាជនចំនួន ១០ លាននាក់ បន្ទាប់ពីទឹកជំនន់ឡើងដល់កម្ពស់ ១.៨ ម៉ែត្រនៅក្នុងតំបន់មួយចំនួន ។ លោកបាននិយាយថាពេលនេះមិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
អភិបាលក្រុងហ្សាការតាលោក Anies Baswedan បានប្រាប់ទូរទស្សន៍ក្នុងស្រុកនៅព្រឹកថ្ងៃសៅរ៍នេះថា “តំបន់ចំនួន ២០០ ត្រូវបានរងផលប៉ះពាល់ ។ ភ្លៀងបានរាំង ប៉ុន្តែទឹកមកពីតំបន់ផ្សេងទៀតនៅតែជះឥទ្ធិពលដល់ក្រុងហ្សាការតា ។ សង្ឃឹមថាវានឹងមិនប៉ះពាល់ដល់កណ្តាលទីក្រុងទេ ហើយនៅពេលទឹកស្រកប្រជាជនអាចធ្វើសកម្មភាពរបស់ពួកគេឡើងវិញបាន” ។
ទីក្រុងហ្សាការតា និងតំបន់ជុំវិញទីក្រុងនៅតែស្ថិតក្នុងរដូវវស្សាដែលត្រូវបានគេប៉ាន់ស្មានថានឹងបន្តរហូតដល់ចុងខែកុម្ភៈ ឬដើមខែមីនា ។
ទឹកជំនន់បានបន្តកើតឡើងនៅពេលដែលប្រទេសឥណ្ឌូនេស៊ីកំពុងដោះស្រាយជាមួយនឹងចំនួនអ្នកឆ្លង និងការស្លាប់ពីជំងឺកូវីដ ១៩ ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ខណៈសេដ្ឋកិច្ចក៏កំពុងធ្លាក់ចុះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ ដឹងមូលហេតុខ្លះហើយ! ឥណ្ឌូនេស៊ីបញ្ចេញរបាយការណ៍បឋមការធ្លាក់យន្ដហោះ Sriwijaya Air
ចុចអាន ៖ ក្រោយរួមភេទជាមួយបុរសដូចគ្នា គូស្នេហ៍ឥណ្ឌូនេស៊ីត្រូវវាយជិត ៨០ រំពាត់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ