ព័ត៌មានអន្ដរជាតិ
អាមេរិកច្រានចោលផែនការកសាងតំបន់ហ្គាហ្សាដឹកនាំដោយអេហ្ស៊ីប ព្រោះខុសពីគំនិតត្រាំចង់បាន
ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយកាលថ្ងៃព្រហស្បតិ៍ថា ផែនការកសាងតំបន់ហ្គាហ្សាឡើងដឹកនាំដោយអេហ្ស៊ីបនោះមិនបានបំពេញតាមការរំពឹងទុករបស់ប្រធានាធិបតី Donald Trump ដែលបានស្នើឲ្យមានការភៀសខ្លួនប្រជាជន ប៉ាឡេស្ទីនយ៉ាងច្រើនចេញពីទឹកដីទៅកន្លែងផ្សេងនិងឲ្យខ្លួនរៀបចំដែនដីនេះឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ខែមីនានេះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងដែលបានស្នើ«មិនបំពេញតាមតម្រូវការ លក្ខណៈនៃអ្វីដែលលោកប្រធានាធិបតី Trump កំពុងស្នើសុំ»។ លោកស្រីបាននិយាយថា៖ «វាមិនបានបំពេញតាមការរំពឹងទុកទេ»។
លោកស្រីបាននិយាយភ្លាមៗបន្ទាប់ពីមេដឹកនាំអារ៉ាប់បានស្វែងរកការគាំទ្រសម្រាប់ផែនការជំនួសដែលនឹងផ្តល់ហិរញ្ញប្បទានដល់ការកសាងតំបន់ហ្គាហ្សាឡើងវិញតាមរយៈមូលនិធិទុកចិត្ត តែទោះយ៉ាងណាផែនការទាំងនោះនៅតែមិនស្របតាមការចង់បានរបស់អាមេរិក។
គួររម្លឹកថា លោក Trump បានដាក់សំណើសុំកាន់កាប់តំបន់ ហ្គាហ្សា និងផ្លាស់ទីលំនៅប្រជាជនរបស់ខ្លួន ដែលជាគំនិតមួយដែលទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ លើសពីនេះក្រុម ហាម៉ាស និយាយថា ការគំរាមកំហែងរបស់លោក Trump លើកទឹកចិត្តលោក Netanyahu ឱ្យគេចចេញពីកិច្ចព្រមព្រៀងបទឈប់បាញ់ហ្គាហ្សា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


