ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុប ថ្កោលទោសការធ្វើសមយុទ្ធយោធាចិន ដែលក្លែងធ្វើជាបិទកោះតៃវ៉ាន់
សហភាពអឺរ៉ុប (EU) បានថ្កោលទោសការធ្វើសមយុទ្ធយោធានាពេលថ្មីៗនេះរបស់ចិនជុំវិញកោះតៃវ៉ាន់ ដោយបញ្ជាក់ថា សកម្មភាពបែបនេះបង្កើនភាពតានតឹង និងបង្កហានិភ័យដល់ស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Anitta Hipper កាលពីថ្ងៃទី២ខែមេសាបានអំពាវនាវឲ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងជៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹងបន្ថែមទៀត ដោយសង្កត់ធ្ងន់ថា បញ្ហាគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា។
កាលពីថ្ងៃទី៣១ខែមីនា ចិនបានចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំ ក្លែងធ្វើជាឡោមព័ទ្ធកោះតៃវ៉ាន់ ដោយមានការចូលរួមពីកងកម្លាំងជាច្រើន រួមមានកងនាវាចរ កងកម្លាំងអាកាស កងកម្លាំងជើងគោក និងអង្គភាពរ៉ុកកែត។ សមយុទ្ធនេះមានគោលបំណងបង្កើតជា «ការព្រមានធ្ងន់ធ្ងរ» ប្រឆាំងនឹងការស្វែងរកឯករាជ្យជាផ្លូវការរបស់តៃវ៉ាន់។ នៅក្នុងសមយុទ្ធមានការក្លែងធ្វើជាវាយលុកលើគោលដៅដែនសមុទ្រនិងជើងគោករបស់តៃវ៉ាន់ ព្រមទាំងការបិទតំបន់សំខាន់ៗ។
ការថ្កោលទោសរបស់សហភាពអឺរ៉ុប គឺស្របទៅនឹងការព្រួយបារម្ភស្រដៀងគ្នាដែលបង្ហាញដោយអង្គភាពអន្តរជាតិផ្សេងទៀត។ ចក្រភពអង់គ្លេស បានចូលរួមជាមួយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន ក្នុងការបញ្ចេញសំឡេងព្រួយបារម្ភចំពោះសកម្មភាពយោធារបស់ចិននៅជិតកោះតៃវ៉ាន់ ដោយបង្ហាញពីការកើនឡើងយ៉ាងខ្លាំង និងគ្រោះថ្នាក់នៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ការិយាល័យការបរទេសរបស់អង់គ្លេស បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃច្រកសមុទ្រតៃវ៉ាន់ចំពោះវិបុលភាពពិភពលោក។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានចាត់ទុកសមយុទ្ធយោធារបស់ចិន «មិនសមហេតុផល និងបង្ករឿង» ដោយចោទប្រកាន់ទីក្រុងប៉េកាំងថាបានធ្វើឲ្យខូចសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិលោក Wellington Koo បាននិយាយថា ក្រសួងការពារជាតិបានបង្កើត«មជ្ឈមណ្ឌលឆ្លើយតប» ដើម្បីតាមដានសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិនចាប់តាំងពីថ្ងៃទី២៩ខែមីនាមកម៉្លេះ៕
ដោយ៖ ឈាង
ចុចអាន៖ ចិន បើកសមយុទ្ធយោធារួមគ្នា ក្លែងធ្វើជាបិទកោះតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


