ព័ត៌មានអន្ដរជាតិ
មីន អ៊ុងឡាំង ទៅប្រជុំនៅបាងកក ខណៈមនុស្សស្លាប់ដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនដល់ជិត ៤ពាន់
មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា មីន អ៊ុងឡាំង បានទៅដល់ទីក្រុងបាងកក នៃប្រទេសថៃហើយ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់ «គំនិតផ្តួចផ្តើមឈូងសមុទ្របេងហ្គាល់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចពហុវិស័យ» ហៅកាត់ BIMSTEC ខណៈតួលេខមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសរបស់លោក កើនឡើងដល់ជិត ៤ ០០០នាក់។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥។

លោក អ៊ុងឡាំង ធ្វើឲ្យអន្តរជាតិផ្ទុះកំហឹងយ៉ាងខ្លាំង ព្រោះលោកមិនព្រមបន្ថយដៃវាយប្រហារលើក្រុមប្រឆាំងសោះនៅមីយ៉ាន់ម៉ា ទោះប្រទេសដែលញាំញីដោយសង្គ្រាមស៊ីវិលមួយនេះ ត្រូវខ្ទេចខ្ទីថែមមួយកម្រិតទៀតដោយសារតែរញ្ជួយដី ហើយប្រជាជនឯណោះកំពុងរងទុក្ខវេទនាខ្លាំងបែបណាក៏ដោយ។
ក្នុងជំនួបកំពូលដែលមានការចូលរួមពីសំណាក់ប្រទេសថៃ ឥណ្ឌា បង់ក្លាដែស នេប៉ាល់ ស្រីលង្កា និងប៊ូតង់មួយនេះ, លោក អ៊ុងឡាំង បានលើកឡើងពីការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ដែលមានចំណុចកណ្តាលក្បែរទីក្រុង Mandalay វាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី២៨ខែមីនា។

ប្រទេសជាច្រើនបានបញ្ជូនក្រុមជួយសង្គ្រោះនិងជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ារួចទៅហើយ ប៉ុន្តែក្រុមជួយសង្គ្រោះខ្លះត្រូវជួបឧបសគ្គនិងការលំបាកដោយសារស្ថានភាពហេដ្ឋារចនាខ្ទេចខ្ទី ហើយថែមទាំងមានការវាយប្រហារលើក្បួនដឹកជំនួយទៀតផង។
គិតត្រឹមព្រឹកថ្ងៃសុក្រ, តួលេខមនុស្សស្លាប់ដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៩០១នាក់ និង៥ ៩៧៨នាក់រងរបួស ខណៈ៧១៩នាក់បាត់ខ្លួន។
ទោះបីជាយ៉ាងណា ក្រុមជួយសង្គ្រោះព្រមានថា តួលេខជនរងគ្រោះអាចនឹងបន្តហក់ឡើងខ្ពស់ទៀត ព្រោះនៅមានតំបន់ជាច្រើនដែលក្រុមរុករកមិនទាន់ទៅដល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផុតរញ្ជួយដី, មីយ៉ាន់ម៉ា ព្រមានពីហានិភ័យបាក់ទំនប់, ប្រជាជនរាប់ពាន់នាក់ប្រឈមគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


