ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ
មេទ័ពអ៊ីរ៉ង់លោក Hossein Salami ប្រកាសក្តែងៗថា ប្រទេសនេះនឹងមិនឱនក្បាលចំពោះប្រទេសណាឡើយ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាម។

តាមការចុះផ្សាយរបស់ RT, មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានប្រកាសបែបនេះ អំឡុងកិច្ចប្រជុំមេបញ្ជាការ IRGC នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃអាទិត្យទី៦ខែមេសាឆ្នាំ២០២៥។
លោកនិយាយថា អ៊ីរ៉ង់ «មិនខ្លាចសង្គ្រាមឡើយ ប៉ុន្តែយើងក៏មិនចាប់ផ្តើមមុនដែរ។ យើងត្រៀមរួចជាស្រេចដើម្បីឆ្លើយតប បើនរណាមករករឿងមុន។ យើងបានរៀបចំយុទ្ធសាស្រ្តយ៉ាងល្អ ដើម្បីកម្ចាត់សត្រូវ និងដើម្បីបំផ្លាញរាល់ប្រតិបត្តិការឬការវាយប្រហារដោយផ្ទាល់»។

ដ្បិតមិនបញ្ជាក់ចំឈ្មោះ ប៉ុន្តែគេដឹងថា ការគំរាមរបស់មេទ័ពរូបនេះគឺសំដៅទៅប្រទេសអ៊ីស្រាអែល ដែលជាសត្រូវធំបំផុតមួយរបស់អ៊ីរ៉ង់។
រម្លឹកទៅកាលពីខែមេសាឆ្នាំមុន ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរីបានបណ្តាលឲ្យមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប បាត់បង់ជីវិត ហើយនោះគឺជាអ្វីដែលលោក Salami អះអាងថា បង្ហាញពីការចាប់ផ្តើមនៃការប្រឈមមុខដាក់គ្នាជាសកលនៅតំបន់មជ្ឈិមបូព៌ា។

ក្រោយមកមិនបានប៉ុន្មានថ្ងៃផង អ៊ីរ៉ង់ក៏សងសឹកវិញ ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលរាប់រយគ្រាប់ បាញ់សន្ធាប់លើអ៊ីស្រាអែល ក្នុងទំហំដែលគេមិនធ្លាប់ឃើញពីមុន។
ក្នុងខែមករាឆ្នាំនេះ អ៊ីរ៉ង់ក៏បានព្រមានចំៗទៅអ៊ីស្រាអែលដែរថា សង្គ្រាមធំច្បាស់ជានឹងផ្ទុះឡើងជាក់ជាមិនខានឡើយ ប្រសិនបើទីក្រុងហ្ស៊េរុយសាឡិម នៅតែបើកការវាយប្រហារទីក្រុងតេហេរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Pezeshkian ថា អ៊ីរ៉ង់ចង់ចរចាជាមួយអាមេរិកនៅក្នុងឋានៈស្មើគ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


