ព័ត៌មានអន្ដរជាតិ
ចិនប្រកាសផ្តល់ជំនួយតម្លៃ១៣៧លានដុល្លារដល់មីយ៉ាន់ម៉ាដែលរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបាននិយាយថា ប្រទេសចិនបានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១ ពាន់លានយន់ (ស្មើនឹង១៣៧លានដុល្លារអាមេរិក) ដល់ប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយរញ្ជួយដីធ្ងន់ធ្ងរចាប់តាំងពីថ្ងៃទី២៨ខែមីនា២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ខែមេសានេះ

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតចិន បានឲ្យដឹងថា មូលនិធិនេះនឹងផ្តល់ជំនួយជាបន្ទាន់នូវអាហារ ឱសថ និងជម្រកដែលត្រូវបានត្រៀមរួចជាស្រេច ក៏ដូចជាការបង់ថ្លៃព្យាបាល ការការពារជំងឺរាតត្បាត និងក្រុមអ្នកជំនាញវាយតម្លៃគ្រោះមហន្តរាយ។
គួរបញ្ជាក់ថា ដោយអវត្តមានរបស់សហរដ្ឋអាមេរិក ចិនឈានជើងចូលទៅរកប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយរញ្ជួយដី។ ទីក្រុងប៉េកាំងបានបញ្ជូនក្រុមឆ្លើយតបគ្រោះមហន្តរាយដំបូងគេ រួមទាំងបុគ្គលិកពេទ្យរាប់សិបនាក់ អ្នកជំនាញការរញ្ជួយដី និងសត្វឆ្កែជួយសង្គ្រោះ ដើម្បីកាត់បន្ថយការបាត់បង់។
ជាមួយគ្នានេះប្រទេសចិនបានបញ្ជូនក្រុមជួយសង្គ្រោះជាង ៣០នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ានិងបានត្រឡប់មកវិញក្រោយបញ្ចប់បេសកម្មកាលបីថ្ងៃទី០៩ខែមេសា។ ចិនក៏នឹងចូលរួមក្នុងការវាយតម្លៃការបាត់បង់គ្រោះមហន្តរាយ និងការកសាងឡើងវិញ។ រីឯកាកបាទក្រហមចិនក៏បានផ្តល់ជាសាច់ប្រាក់ប្រហែល ១,៥ លានយន់ (២០៦០០០ ដុល្លារអាមេរិក) ផងដែរ។

សូមបញ្ជាក់ថារញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា គឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងមួយសតវត្ស ដោយបានសម្លាប់មនុស្សលើស៤ពាន់នាក់ ដោយសារវាបានដួលរលំអគារ ផ្ទះសម្បែង និងធ្វើឲ្យខ្វះអាហារ ទឹក និងទីជម្រកសម្រាប់ប្រជាជនជាច្រើន។ បណ្ដាប្រទេសនានា និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិកំពុងស្វះស្វែងដល់ជំនួយជាក្រុមជួយសង្គ្រោះនិងជាសាច់ប្រាក់ ដើម្បីជួយគាំទ្រដល់ការបាត់បង់នេះ។ ទោះយ៉ាងណាអង្គការសហប្រជាជាតិបានថ្កោលទោសរបបយោធាក្រោម ការដឹកនាំរបស់ មីន អ៊ុងឡាំង ចំពោះការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់រងគ្រោះដោយសាររញ្ជួយដីដែលបង្កហានិភ័យលើក្រុមជំនួយ ទោះបីរបបនេះប្រកាសបទឈប់បាញ់ក៏ដោយ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


