ព័ត៌មានអន្ដរជាតិ
គួរឲ្យបារម្ភ! ថៃ រកឃើញមនុស្សឆ្លងជំងឺឈាមខ្មៅថែមទៀត ខណៈ ៦៣៨នាក់ ជាប់ពាក់ព័ន្ធនឹងប្រភពចម្លង
ប្រទេសថៃកំពុងបារម្ភ ក្រោយមានករណីមនុស្សបាត់បង់ជីវិតដោយសារជំងឺឈាមខ្មៅ (Anthrax) លើកដំបូងក្នុងរយៈពេល៣ទសវត្សរ៍ ហើយពេលនេះមិត្តភក្តិរបស់អ្នកស្លាប់ក៏ឆ្លងជំងឺនេះដែរ ខណៈមនុស្សរហូតដល់ទៅ៦៣៨នាក់ មានជាប់ពាក់ព័ន្ធនឹងប្រភពចម្លង។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៥។

ពាក់ព័ន្ធបញ្ហានេះ លោក Boonyakrit Pinprasong អគ្គនាយករងនៃនាយកដ្ឋានអភិវឌ្ឍបសុសត្វ (DLD) បញ្ជាក់ថា អ្នកជំងឺដែលស្លាប់គឺបុរសវ័យ៥៣ឆ្នាំ ជាអ្នកស្រុក Don Tan នៃខេត្ត Mukdahan។ គាត់បានឆ្លងជំងឺឈាមខ្មៅ ក្រោយប៉ះពាល់និងទទួលទានសាច់គោដែលមានផ្ទុកមេរោគ Bacillus ក្នុងអំឡុងពិធីបុណ្យសាសនាមួយ។ គាត់មានចេញរោគសញ្ញាឡើងកន្ទួលស្បែក ដំបៅនៅដៃស្តាំនិងហើមក្លៀកខាងស្តាំ ហើយឥឡូវ មិត្តភក្តិរបស់គាត់ក្នុងខេត្តតែមួយ ក៏ចេញរោគសញ្ញាដូចគ្នានេះដែរ។
ក្រៅពីមិត្តភក្តិរបស់គាត់ នៅមានជនទី៣ម្នាក់ទៀត ដែលចេញរោគសញ្ញាគួរឲ្យសង្ស័យ ប៉ុន្តែគេមិនទាន់បញ្ជាក់ថាតើគាត់ពិតជាឆ្លងជំងឺឈាមខ្មៅមែនឬក៏អត់នោះទេ។ យ៉ាងណា អាជ្ញាធរសុខាភិបាលថៃ កំពុងតាមដានមនុស្សរហូតដល់ទៅ៦៣៨នាក់ ដែលបានចូលរួមក្នុងពិធីបុណ្យសាសនា ហើយជាប់ពាក់ព័ន្ធនឹងប្រភពចម្លងរោគ។
ដោយសារតែក្តីបារម្ភ ខេត្តនានានៅជិត Mukdahan ដូចជា Amnat Charoen, Kalasin និង Nakhon Phanom បានចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ ហើយព្រមានឲ្យពលរដ្ឋកុំទទួលទានសាច់គោឆៅឲ្យសោះ។

សូមជម្រាបថា ឈាមខ្មៅ គឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus។ វាកើតឡើងដោយធម្មជាតិនៅក្នុងដី ហើយជាទូទៅប៉ះពាល់ដល់សត្វក្នុងស្រុក និងសត្វព្រៃ។
មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ឬដោយប្រយោលជាមួយសត្វឈឺ ហើយរោគសញ្ញាជំងឺនេះមានដូចជាចេញពងបែកតូចៗ ឈឺក្បាល រាគ និងដង្ហើមខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន។
ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺឈាមខ្មៅលើមនុស្សលើកចុងក្រោយបំផុតក្នុងឆ្នាំ២០១៧ ដោយឆ្លងមនុស្សពីរនាក់ ប៉ុន្តែមិនឈានដល់បាត់បង់ជីវិតទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ បារម្ភការរាលដាលជំងឺឈាមខ្មៅ ក្រោយមានអ្នកស្លាប់ ព្រោះបរិភោគសាច់គោ ផ្ទុកមេរោគ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា