ព័ត៌មានអន្ដរជាតិ
ត្រាំ ចេញមុខជម្រះមន្ទិលសង្ស័យ រឿងឈរឈ្មោះបោះឆ្នោតអាណត្តិទី៣
រឿងរ៉ាវពាក់ព័ន្ធនឹងការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិទី៣របស់លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលនិងក្លាយជាប្រធានបទក្តៅនារយៈពេលប៉ុន្មានខែចុងក្រោយ។ យ៉ាងណាឥឡូវ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរូបនេះបានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនឈរឈ្មោះនោះទេ។

លោកអះអាងបែបនេះនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យទី៤ខែឧសភាឆ្នាំ២០២៥ ដោយនិយាយថា មានមនុស្សជាច្រើនឲ្យលោកឈរឈ្មោះមួយអាណត្តិទៀត ប៉ុន្តែលោកមិនធ្វើដូច្នោះឡើយ ដោយទុកឲ្យ «អ្នកសាធារណរដ្ឋដ៏អស្ចារ្យម្នាក់ទៀត» ឈរឈ្មោះវិញ។
លោកនិយាយថា «មានមនុស្សច្រើនណាស់ ចង់ឲ្យខ្ញុំធ្វើ។ ខ្ញុំមិនដែលមានសំណើធំអ៊ីចឹងទេ ប៉ុន្តែខ្ញុំដឹងច្បាស់ថា គេនឹងមិនអនុញ្ញាតឲ្យយើងធ្វើរឿងនេះឡើយ»។
ពាក់ព័ន្ធបេក្ខជនបន្តវិញ លោក ត្រាំ លើកឡើងថា ភ្លាមៗលោកមិនទាន់ដឹងថាតើត្រូវគាំទ្រនរណានោះទេ ប៉ុន្តែរដ្ឋបាលសហរដ្ឋអាមេរិកនិងគណបក្សសាធារណរដ្ឋ មានអ្នកខ្លាំងច្រើនណាស់ដែលត្រូវជ្រើសរើស ជាពិសេសលោកអនុប្រធានាធិបតីនិងរដ្ឋមន្ត្រីការបរទេសតែម្តង។

ការបញ្ជាក់របស់លោកត្រាំលើកនេះ គឺផ្ទុយស្រឡះពីការអះអាងរបស់លោកកាលពីលើកមុន ដែលក្នុងបទសម្ភាសជាមួយ NBC News ដដែលនេះ កាលពីថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ ប្រមុខសេតវិមាន ប្រាប់ថា លោកមិននិយាយលេងសើចទេ ដើម្បីបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី៣ ទោះបីជាមានការកំណត់រយៈពេលត្រឹមតែ២អាណត្តិប៉ុណ្ណោះក្នុងរដ្ឋធម្មនុញ្ញបង្កើតឡើងដោយវិសោធនកម្មលើកទី២២ក៏ដោយ។
សូមជម្រាបថា វិសោធនកម្មលើកទី២២ ដែលត្រូវបានបន្ថែមទៅរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៥១បន្ទាប់ពីលោក Franklin D Roosevelt បានជាប់ឆ្នោតចំនួន៤ដងជាប់ៗគ្នា បានចែងថា៖ «គ្មាននរណាម្នាក់នឹងត្រូវបានជ្រើសរើសឲ្យកាន់តំណែងប្រធានាធិបតីលើសពី២ដងឡើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រាប់ថា លោកអត់និយាយលេងសើចទេរឿងចង់កាន់អំណាចឲ្យបាន៣អាណត្តិ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


