ព័ត៌មានអន្ដរជាតិ
ត្រាំ ថា នឹងសុំចិន ឲ្យជួយដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន
កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហើបថា លោកអាចនឹងសុំឲ្យទីក្រុងប៉េកាំង មកជួយដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពឲ្យភាគីទាំងពីរ ខណៈគេមើលឃើញថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គឺជាបុរសមានឥទ្ធិពលតែមួយរូបគត់ ដែលអាចនិយាយជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រោះអ្នកទាំងពីរ ជាមិត្តជិតស្និទ្ធិនិងជាសម្ព័ន្ធមិត្ត ចាក់ទឹកមិនលិច។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាននៅឯសេតវិមាន ថាតើលោកអាចនឹងស្វែងរកជំនួយពីចិន ដើម្បីនាំភាគីជម្លោះទាំង២មកកាន់តុចរចាដែរឬអត់នោះ? លោក ត្រាំ ឆ្លើយថា៖ «ពិតណាស់ ខ្ញុំគិតថា វាជារឿងធម្មតាដែលត្រូវស្នើសុំ។ សហរដ្ឋអាមេរិកកំពុងធ្វើឲ្យមានវឌ្ឍនភាពដ៏ល្អ លើដំណោះស្រាយនេះ»។
តាំងពីចូលកាន់តំណែងអាណត្តិថ្មីមក លោកត្រាំ បានចុចឈ្មោះទីក្រុងប៉េកាំង ជាគោលដៅធំនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ជាពិសេសលោកបានដាក់ពន្ធដ៏ខ្លាំងក្លា រហូតដល់១៤៥%លើទំនិញរបស់ចិនថែមទៀតផង។

យ៉ាងណាក្តី ដោយមើលឃើញពីឧបសគ្គនៃដំណោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន មេដឹកនាំសេតវិមាន ហាក់បន្ទន់ជំហរ ដើម្បីធ្វើយ៉ាងណាពន្លត់ភ្លើងសង្គ្រាមនេះឲ្យបាន ទោះមិនជោគជ័យដូចការអួតអាងកាលពីអំឡុងយុទ្ធនាឃោសនាបោះឆ្នោត ដែលថានឹងចាយពេលត្រឹម២៤ម៉ោងក៏ដោយ។
ការលើកឡើងរបស់ប្រធានាធិបតីអាមេរិកនេះ គឺបន្ទាប់ពីលោកក៏ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ដែលខ្លួនចង់ធ្វើការជាមួយដើម្បីដោះស្រាយបញ្ហានេះដែរ នោះគឺប្រធានាធិបតីតួកគី Recep Tayyip Erdogan។

លោកត្រាំបានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី៥ខែឧសភាឆ្នាំ២០២៥ ថា៖ «ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយលោកប្រធានាធិបតី Erdogan ដើម្បីបញ្ចប់សង្រ្គាមដ៏គួរឲ្យអស់សំណើចប៉ុន្តែសាហាវ រវាងរុស្ស៊ីនិងអ៊ុយក្រែនឥឡូវនេះ!»។
សូមជម្រាបថា គិតត្រឹមពេលនេះ ប្រធានាធិបតីអាមេរិក ចូលកាន់តំណែងបានជាង១០០ថ្ងៃហើយ តែភ្លើងសង្គ្រាមនៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅដដែល ដល់ថ្នាក់កាលពីខែមុន លោកត្រាំ ប្រកាសថាលោកនឹងដកខ្លួនឈប់ដើរតួនាទីជាអ្នកសម្របសម្រួល ស្វែងរកសន្តិភាពឲ្យរុស្ស៊ីនិងអ៊ុយក្រែន បើមើលទៅរឿងនេះពិបាកពេក ដោះស្រាយមិនចេញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


