ព័ត៌មានអន្ដរជាតិ
ឈៀងម៉ៃជួបគ្រោះរញ្ជួយដីកម្រិត ១.៣ រ៉ិចទ័រ ខណៈមីយ៉ាន់ម៉ា ញ័រ ៤ ដង
គ្រោះរញ្ជួយដីនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ក្នុងកម្រិត ១.៣រ៉ិចទ័រ កាលពីព្រឹកមិញនេះ ខណៈនៅមីយ៉ាន់ម៉ា កើតមានការរញ្ជួយដល់ទៅ ៤ដង ខ្លាំងបំផុតក្នុងកម្រិត ៣.៦ រ៉ិចទ័រ ដោយមិនមានការរាយការណ៍ពីអ្នករបួស ឬស្លាប់នូវឡើយទេ។

យោងតាមគេហទំព័រមជ្ឈមណ្ឌលតាមដានការរញ្ជួយដីរបស់ប្រទេសថៃ នាយកដ្ឋានឧតុនិយមរាយការណ៍អំពីចលនារញ្ជួយដីបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ១.៣រ៉ិចទ័រ បានកើតឡើងនៅឃុំ Mae Taeng ស្រុក Mae Taeng ខេត្តឈៀងម៉ៃ នៅម៉ោងប្រមាណ ៤ និង ៣៦នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងជម្រៅ ២គីឡូម៉ែត្រ។ យ៉ាងណាក៏ដោយ ក៏មិនមានរបាយការណ៍បឋមអំពីអ្នករងរបួស ឬស្លាប់នៅក្នុងហេតុការណ៍ រួមទាំងការខូចខាតពីការរញ្ជួយដីដ៏ធំសម្បើមនេះដែរ។
ដោយឡែក ក្នុងពេលជាមួយគ្នានេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាឯណោះ ក៏មានមានការរញ្ជួយដីចំនួន ៤លើកផ្ទួនៗគ្នាដែរ៖
-លើកទីមួយ គឺនៅវេលាម៉ោង ០០ និង ១៨នាទីអាធាត្រ គ្រោះរញ្ជួយដីកម្រិត ២.៦ រិចទ័រ ក្នុងជម្រៅគឺ ២ គីឡូម៉ែត្រ។
-វេលាម៉ោង ០៣:២១ ទៀបភ្លឺ គ្រោះរញ្ជួយដីកម្រិត ៣.៥ រិចទ័រ ក្នុងជម្រៅ ១០ គីឡូម៉ែត្រ ។
-វេលាម៉ោង ០៥ និង៤៥នាទីព្រឹក គ្រោះរញ្ជួយដីកម្រិត ៣.៦ រិចទ័រ ក្នុងជម្រៅ ១០ គីឡូម៉ែត្រ ។
-នៅម៉ោង៦និង៣៥នាទីព្រឹក គ្រោះរញ្ជួយដីកម្រិត ៣.០រ៉ិចទ័រ ក្នុងជម្រៅ១០គីឡូម៉ែត្រ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខេត្តនៅភាគកណ្តាលថៃរងការវាយប្រហារដោយជំនន់ទឹកភ្លៀងភ្លាមៗ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


