ព័ត៌មានអន្ដរជាតិ
ខេត្តនៅភាគកណ្តាលថៃរងការវាយប្រហារដោយជំនន់ទឹកភ្លៀងភ្លាមៗ
យោងតាមការចេញផ្សាយសារព័ត៌មាន The Nation នៅថ្ងៃទី១៣ខែឧសភានេះ ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ភ្លាមៗនៅក្នុងភូមិជាច្រើនក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ។

កាលពីយប់ថ្ងៃចន្ទ ខេត្ត Nakhon Ratchasima ប្រទេសថៃ បានរងជំនន់ទឹកភ្លៀងយ៉ាងខ្លាំង បណ្ដាលឲ្យភូមិជាច្រើនរួមមាន Ban Nong Waeng Moo 12, Ban Hua Khao Thong Moo 15 និង Ban Nong Samong Moo 6 រងផលប៉ះពាល់ដោយទឹកជំនន់ភ្លាមៗ។
ជាពិសេសនៅ Ban Nong Samong Moo 15 បានរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងជាងគេ ដោយមានប្ដីប្រពន្ធមួយគូ ជិះម៉ូតូព្យាយាមឆ្លងផ្លូវក្នុងភូមិ ត្រូវទឹកហូរនាំធ្លាក់ចូលប្រឡាយ និងត្រូវបានក្រុមជួយសង្គ្ព្រោះពួកគេបានទៅកាន់ទីសុវត្ថិភាព។
មកដល់ព្រឹកថ្ងៃអង្គារនេះ ស្ថានភាពទឹកស្រកបន្តិច ហើយបច្ចុប្បន្នមន្ត្រីជំនាញកំពុងវាយតម្លៃការខូចខាត។ របាយការណ៍បឋមបង្ហាញថា គ្មានផ្ទះណាមួយទទួលរងផលប៉ះពាល់ដោយទឹកជំនន់ភ្លាមៗនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កម្ទេចកំទីដូចជាមែកឈើ និងភក់នៅពាសពេញផ្លូវ។ ទោះបីទឹកស្រកចុះបន្តិចយ៉ាងណាក្តី ក៏គេរំពឹងថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃក្រោយ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


