ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះសម្លាប់មនុស្ស ១៧នាក់នៅភាគខាងត្បូងប្រទេសឥណ្ឌា
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលថ្ងៃទី១៨ខែឧសភា មនុស្សយ៉ាងហោចណាស់ ១៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារមួយនៅជិតវិមានប្រវត្តិសាស្ត្រ Charminar ភាគខាងត្បូងទីក្រុង Hyderabad ប្រទេសឥណ្ឌា ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អគ្គិភ័យនេះបានឆេះអគារកម្ពស់៣ជាន់មួយដែលមានហាងលក់គ្រឿងអលង្ការនៅជាន់ផ្ទាល់ដី និងលំនៅឋានខាងលើកាលពីថ្ងៃអាទិត្យ។ មនុស្សជាច្រើននាក់ត្រូវបានគេប្រទះឃើញសន្លប់ដោយសារផ្លូវតូចចង្អៀតមិនអាចរត់គេចខ្លួនបានទាន់ពេលនិងរងផ្សែងពុល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានា។ ក្រោយមកទើបមានការបញ្ជាក់ថា មានមនុស្ស១៧នាក់បានបាត់បង់ជីវិត។
បើតាមរដ្ឋមន្ត្រីសហព័ន្ធ និងមេដឹកនាំគណបក្ស Bharatiya Janata លោក G Kishan Reddy បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា «ឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែបញ្ហាចរន្តអគ្កិសនី»។ ទោះយ៉ាងភ្លើងត្រូវបានគ្រប់គ្រងបាននៅថ្ងៃដដែលនោះ។
ពាន់ព័ន្ធហេតុការណ៍នេះនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្រកាសអំពីសំណងលុយសម្រាប់គ្រួសារជនរងគ្រោះ ហើយបានចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតដ៏ច្រើននេះផងដែរ។
គួរបញ្ជាក់ថាបញ្ហាគ្រោះអគ្កិភ័យគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយសារតែអ្នកសាងសង់ជារឿយៗបំពានបទដ្ឋានសុវត្ថិភាព បូករួមជាមួយអ្នករស់នៅខ្វះការយល់ដឹងពីបញ្ហាសុវត្ថិភាព៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


