Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិស៊ូដង់​ភៀសខ្លួន​ជាង៤​លាន​នាក់ ​ខណៈ​សង្គ្រាម​ស៊ីវិល​ធ្វើឲ្យវិបត្តិ​មនុស្សធម៌ធ្ងន់ធ្ងរ

បានផុស

នៅ

យោងតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) មនុស្សជាង ៤លាននាក់បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យវាក្លាយជាវិបត្តិជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​Al Jazeera ​បាន​ចុះ​ផ្សាយ​នៅថ្ងៃទី០៤ខែមិថុនានេះ​ថា ក្រៅពីភៀសខ្លួនចេញពីប្រទេស៤លាននាក់ ប្រជាជនប្រមាណ ១០.៥លាននាក់ផ្សេងទៀត បានផ្លាស់ទីលំនៅនៅក្នុងប្រទេស។ ជម្លោះ​រវាង​យោធា​ស៊ូដង់ និង​កងកម្លាំង​ជំនួយ​រហ័ស​ប៉ារ៉ា​យោធា (RSF) បាន​ជំរុញ​មនុស្ស​រាប់លាន​នាក់​ឱ្យ​ស្វែងរក​សុវត្ថិភាព​ឆ្លង​ព្រំដែន ជាពិសេស​ទៅកាន់​ប្រទេស​​ជិត​ខាង ដូចជា ឆាដ​ ដែល​ឥឡូវនេះ​ទទួល​បាន​ជនភៀសខ្លួន​ស៊ូដង់ ៨០០,០០០នាក់​។

មន្ត្រីអង្គការសហប្រជាជាតិព្រមានថា វិបត្តិនេះគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងសកលលោក ជាមួយនឹងអំពើហិង្សាកាន់តែខ្លាំងឡើងនៅភាគខាងលិចទីក្រុង Darfur ។ ក្នុងសប្តាហ៍នេះ ក្បួនរថយន្តមនុស្សធម៌មកពីកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការយូនីសេហ្វ ត្រូវបាន​រង​ការ​វាយប្រហារ ដោយ​បុគ្គលិកអង្គការសហប្រជាជាតិ៥នាក់​បាន​បាត់បង់​ជីវិត ខណៈកំពុងធ្វើដំណើរទៅកាន់ទីក្រុង el-Fasher ដើម្បីចែកចាយជំនួយ។

គួរបញ្ជាក់ថា ជម្លោះ​នៅក្នុងប្រទេសស៊ូដង់​កើត​ចេញ​ពី​អស្ថិរភាព​នយោបាយ​យ៉ាង​ជ្រៅ​បន្ទាប់​ពី​ការ​បណ្ដេញ​មេ​ដឹក​កាន់​តំណែង​ចាស់​វស្សា​លោក Omar al-Bashir ពី​តំណែង និង​ការ​ផ្លាស់​ប្តូរទៅ​កាន់​ការ​គ្រប់​គ្រង​​បែប​ស៊ីវិលបានបរាជ័យ។ ក្រោយមកក៏មានការតស៊ូអំណាចរវាងមេទ័ព លោកAbdel Fattah al-Burhan និងមេដឹកនាំ RSF លោក Mohamed Hamdan Dagalo បានឈានដល់ជាសង្រ្គាមកាលពីខែមេសា ឆ្នាំ២០២៣ ធ្វើឲ្យប្រទេសធ្លាក់ទៅក្នុងភាពវឹកវរ និងធ្វើឱ្យមានមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ Unicef)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

ជនជាតិស៊ូដង់​ភៀសខ្លួន​ជាង៤​លាន​នាក់ ​ខណៈ​សង្គ្រាម​ស៊ីវិល​ធ្វើឲ្យវិបត្តិ​មនុស្សធម៌ធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

វៀតណាម​បញ្ចប់​គោលនយោបាយ​​កូន​ពីរ​ ក្រោយ​អត្រា​កំណើត​ធ្លាក់​ចុះ និង​​ចំនួន​មនុស្ស​ចាស់​កើន​ឡើង

ព័ត៌មានជាតិ២២ នាទីutes មុន

ទំនិញក្នុងវិស័យសំខាន់ៗ ៣របស់កម្ពុជា នាំចេញទៅទីផ្សារអារ៉ាប់រួម ក្នុងអត្រាពន្ធគយ ០%

ព័ត៌មានជាតិ២៤ នាទីutes មុន

ជួបអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម, នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីការបន្តរួមគ្នាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម