ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនប្រកាសថាអាចផលិតដ្រូន១០លានគ្រឿងក្នុងមួយឆ្នាំ ដោយមិនបាច់ពឹងចិន
ឧស្សាហកម្មការពារជាតិរបស់ប្រទេសអ៊ុយក្រែន បានប្រកាសពីសមត្ថភាពរបស់ខ្លួនក្នុងការផលិតដ្រូន (យន្តហោះគ្មានមនុស្សបើក)រហូតដល់ ១០លានគ្រឿងក្នុងមួយឆ្នាំ ដោយមិនចាំបាច់ពឹងផ្អែកលើការផ្គត់ផ្គង់សម្ភារៈពីបរទេស ជាពិសេសពីប្រទេសចិន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិលោក Rustem Umerov និងអនុរដ្ឋមន្ត្រីការពារជាតិលោក Oleksandr Kozenko។

យោងតាមការចុះផ្សាយនាថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥របស់សារព័ត៌មាន Ukrinform នៅវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី អនុរដ្ឋមន្ត្រីការពារជាតិលោក Kozenko បានលើកឡើងពីភាពជឿនលឿនរបស់អ៊ុយក្រែនក្នុងបច្ចេកវិទ្យាដ្រូន ដោយនិយាយថា «អ៊ុយក្រែនបានយកឧស្សាហកម្មប្រព័ន្ធគ្មានមនុស្សបើកទៅកាន់កម្រិតថ្មីមួយ ហើយកំពុងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនៅលើអាកាស លើគោក និងនៅសមុទ្រ។ បច្ចុប្បន្ននេះ ឧស្សាហកម្មការពារជាតិអ៊ុយក្រែនមានសមត្ថភាពផលិតដ្រូនចំនួន ១០លានគ្រឿងក្នុងមួយឆ្នាំៗ»។
ចំណែកឯលោករដ្ឋមន្ត្រីការពារជាតិ Umerov បានរៀបរាប់លម្អិតអំពីការវិនិយោគហិរញ្ញវត្ថុ ដែលនឹងនាំទៅរកការសម្រេចបាននូវសមត្ថភាពផលិតកម្មមួយនេះ។ លោកបានបង្ហើបថា អ៊ុយក្រែនបានវិនិយោគប្រមាណ ៥ពាន់លានដុល្លារ ទៅក្នុងវិស័យផលិតដ្រូន ខណៈនៅខ្វះ ៦ពាន់លានដុល្លារទៀតសម្រាប់ការសម្រេចគោលដៅរបស់ខ្លួន។ លោក Umerov បាននិយាយថា «សមត្ថភាពរបស់យើងនៅអ៊ុយក្រែនអនុញ្ញាតឲ្យយើងផលិតដ្រូនរហូតដល់ ១០លានគ្រឿងក្នុងមួយឆ្នាំ។ វាចំណាយអស់ ១១ពាន់លានដុល្លារ។ យើងបានបណ្តាក់ទុនប្រហែល ៥ពាន់លានដុល្លារ ហើយឥឡូវនេះយើងខ្វះ ៦ពាន់លានដុល្លារទៀត»។
ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ដែលថា ចិនសម្រេចចិត្តប្តូរទិសការផ្គត់ផ្គង់ប្រព័ន្ធគ្មានមនុស្សបើក និងសមាសធាតុពាក់ព័ន្ធទៅឲ្យរុស្ស៊ី ដែលជំរុញឲ្យអ៊ុយក្រែនត្រូវស្វែងរកប្រភពជំនួស និងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុករបស់ខ្លួនវិញ។
លោក Umerov បានសង្កត់ធ្ងន់ថា ការផលិតដ្រូនរបស់អ៊ុយក្រែន មិនត្រឹមតែមានគ្រប់គ្រាន់សម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសន្សំសំចៃថ្លៃដើម និងអាចយកទៅសាកល្បងប្រយុទ្ធផ្ទាល់បានថែមទៀតផង។ លោកបានកត់សម្គាល់ថា ឥឡូវនេះដ្រូនមានចំណែករហូតដល់ ៨០% ឯណោះនៃការវាយប្រហារនៅលើសមរភូមិទាំងអស់ ដោយគូសបញ្ជាក់ពីតួនាទីសំខាន់របស់ពួកវានៅក្នុងយុទ្ធសាស្ត្រការពាររបស់អ៊ុយក្រែន។
រដ្ឋាភិបាលអ៊ុយក្រែន បច្ចុប្បន្នកំពុងស្វែងរកដៃគូអន្តរជាតិយ៉ាងសកម្ម ដើម្បីបង្កើនសមត្ថភាពផលិតដ្រូន។ លោក Kozenko បានអញ្ជើញក្រុមហ៊ុនការពារជាតិពិភពលោកឲ្យសហការជាមួយវិស័យការពារជាតិអ៊ុយក្រែន តាមរយៈការវិនិយោគ ការបណ្តាក់ទុនរួមគ្នា និងការផ្លាស់ប្តូរចំណេះដឹង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


