ព័ត៌មានអន្ដរជាតិ
ខេត្តប៉ែកឦសានប្រទេសថៃ ត្រូវដាច់ភ្លើងនិងបិទសាលារៀន ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
ស្រុកមួយចំនួននៅក្នុងខេត្ត Maha Sarakham ភាគឦសានប្រទេសថៃ កំពុងជួបប្រទះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ឈានដល់ការបិទសាលារៀន ខណៈក៏មានការដាច់ចរន្តអគ្គិសនីផងដែរ។

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យពលរដ្ឋនៅ Maha Sarakham ប្រុងប្រយ័ត្នព្រោះទឹកជំនន់មានជម្រៅជ្រៅ ខណៈយានយន្តមួយចំនួនក៏ត្រូវជាប់គាំងនៅក្នុងតាមដងផ្លូវផងដែរ។
យោងតាមសេចក្តីរាយការណ៍របស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី១២ខែមិថុនាឆ្នាំ២០២៥ គ្រោះធម្មជាតិនៅ Maha Sarakham គឺបង្កឡើងដោយឥទ្ធិពលនៃព្យុះត្រូពិក ដែលកំពុងវាយប្រហារទូទាំងប្រទេស។

មិនមែនតែ Maha Sarakham, ព្យុះនេះក៏បង្កផលប៉ះពាល់ដល់ខេត្តផ្សេងទៀតផងដែរដូចជា Loei, Nong Khai, Bueng Kan, Nong Bua Lamphu, Udon Thani, Sakon Nakhon, Nakhon Phanom, Chaiyaphum, Khon Kaen, Maha Sarakham, Kalasin, Roi Et, Yasothon, Mukdahan, Nakhon Ratchasima, Amnat Charoen, Sisaket និង Ubon Ratchathani។
សូមជម្រាបជាថ្មី ដោយសារស្ថានភាពអាកាសធាតុឆ្នាំនេះប្រហែលធ្ងន់ធ្ងរ ប្រទេសថៃ កំពុងបារម្ភថា ភ្លៀងធ្លាក់ដូចហែកមេឃនាពេលថ្មីៗ កំពុងទាញស្ថានការណ៍ឲ្យដូចទៅនឹងឆ្នាំ២០១១ ដែលជាឆ្នាំកើតទឹកជំនន់ធំ បង្កទុក្ខលំបាកដល់ប្រជាជន។

ឆ្នាំនោះ ប្រទេសថៃជួបទឹកធំដោយសារឥទ្ធិពលព្យុះភ្លៀងមូសុង បណ្តាលឲ្យមនុស្សស្លាប់ជាង៨០០នាក់ និងប៉ះពាល់ពលរដ្ឋជាង១៣លាននាក់ និងឈានដល់ការប្រកាសអាសន្ននៅខេត្តចំនួន៦០។
ក្រៅពីសម្លាប់មនុស្ស, ទឹកជំនន់ឆ្នាំ២០១១ គឺស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដែលបង្កការខាតបង់ទឹកប្រាក់ច្រើនបំផុតលើពិភពលោកនាពេលនោះ ដោយបំផ្លាញសេដ្ឋកិច្ចថៃ ក្នុងទំហំទឹកប្រាក់ ៤៥ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


