ព័ត៌មានអន្ដរជាតិ
ខែលអាកាសអ៊ីស្រាអែល ធ្លាក់សមត្ថភាពខ្លាំង ស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់បានតែ ៦៥%
ប្រព័ន្ធការពារដែនអាកាស Iron Dome ដ៏ល្បីល្បាញរបស់អ៊ីស្រាអែល ស្ទាក់ចាប់បានតែ ៦៥% ប៉ុណ្ណោះនៃមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានបាញ់កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News ដោយដកស្រង់សម្តីអតីតមន្ត្រីចារកម្មជាន់ខ្ពស់ម្នាក់របស់អ៊ីស្រាអែល។

ប្រភពសុំមិនបញ្ចេញឈ្មោះរបស់ NBC បានប្រាប់ថា ខែលអាកាសរបស់អ៊ីស្រាអែលបាញ់ស្ទាក់មីស៊ីលអ៊ីរ៉ង់បានតែ ៦៥% ដោយអន់ថយសមត្ថភាពខ្លាំង បើប្រៀបធៀបនឹងមុននេះមួយថ្ងៃ ដែលអត្រាជោគជ័យមានដល់ទៅ ៩០%។ មន្ត្រីអ៊ីស្រាអែលដែលធ្លាប់កាន់តំណែងចារកម្មកំពូល និងនៅតែទទួលបានរបាយការណ៍ពីរដ្ឋាភិបាលអ៊ីស្រាអែលជាប្រចាំ បានបន្ថែមថា៖ «អ៊ីរ៉ង់នៅមានមីស៊ីលទំនើបខ្លាំងណាស់ ហើយកំពុងប្រើវា។ ពីមុន យើងបានទទួលសញ្ញាព្រមានប្រហែល ១០ទៅ១១នាទីមុនពេលមីស៊ីលវាយប្រហារគោលដៅរបស់ពួកវា។ យ៉ាងណា នៅក្នុងការវាយប្រហារថ្ងៃទី១៩ខែមិថុនា សញ្ញាព្រមានតិចជាងមុនគឺត្រឹម ៦ទៅ៧នាទីប៉ុណ្ណោះមុនមីស៊ីលអ៊ីរ៉ង់ទៅដល់គោលដៅរបស់ពួកវា ដែលលឿនជាងគ្រាប់មុនៗ»។
អតីតមន្ត្រីរូបនោះ បានបន្ថែមថា មីស៊ីលអ៊ីរ៉ង់ ត្រូវបានបំពាក់ដោយប្រព័ន្ធកែតម្រូវ និងកំណត់គោលដៅទំនើបជាងមុន ដោយបង្កើនភាពត្រឹមត្រូវរបស់ពួកវា អំឡុងពេលហោះសំដៅទៅរកគោលដៅ។ មីស៊ីលទាំងនោះ ក៏មានល្បឿនលឿនជាងមុនផងដែរ ដែលធ្វើឲ្យខែលអាកាសរបស់អ៊ីស្រាអែលមានពេលតិចដើម្បីស្ទាក់ចាប់។
សូមជម្រាបថា សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែក្តៅទៅៗហើយ ដោយភាគីទាំងពីរបន្តបាញ់តដៃគ្នា ខណៈសេចក្តីរាយការណ៍កាលពីថ្ងៃទី១៩មិថុនា បានឲ្យដឹងថា អ៊ីរ៉ង់បានបាញ់មីស៊ីលចំមន្ទីរពេទ្យមួយនៅភាគខាងលិចប្រទេសអ៊ីស្រាអែល រីឯអ៊ីស្រាអែលក៏វាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ វិញផងដែរ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ បាញ់មីស៊ីលដាក់មន្ទីរពេទ្យអ៊ីស្រាអែល ឯអ៊ីស្រាអែល វាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ វិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


