ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បាញ់មីស៊ីលដាក់មន្ទីរពេទ្យអ៊ីស្រាអែល ឯអ៊ីស្រាអែល វាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ វិញ
សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែក្តៅទៅៗហើយ ដោយភាគីទាំងពីរបន្តបាញ់តដៃគ្នា ខណៈសេចក្តីរាយការណ៍ចុងក្រោយបំផុតបានឲ្យដឹងថា អ៊ីរ៉ង់បានបាញ់មីស៊ីលចំមន្ទីរពេទ្យមួយនៅភាគខាងលិចប្រទេសអ៊ីស្រាអែល រីឯអ៊ីស្រាអែលក៏វាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ វិញផងដែរ។

តាមការបញ្ជាក់ពីក្រសួងការបរទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥, មន្ទីរពេទ្យ Soroka ក្នុងទីក្រុង Beersheba ត្រូវវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ បណ្តាលឲ្យមានមនុស្សរបួស៦៥នាក់ និងបង្កការខូចខាតធ្ងន់ធ្ងរ។
ទន្ទឹមនោះក្រសួងក៏អះអាងដែរថា កងទ័ពអ៊ីស្រាអែលបានវាយប្រហាររោងចក្រនុយក្លេអ៊ែរច្រើនទីតាំងនៅប្រទេសអ៊ីរ៉ង់ ក្នុងនោះរួមទាំងចង្ក្រានរ៉េអាក់ទ័រ Arak និងរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម Natanz ផងដែរ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា «ទីតាំងទាំងនេះមានធាតុផ្សំនិងឧបករណ៍ពិសេសៗដែលប្រើប្រាស់សម្រាប់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយគម្រោងនានាកំពុងត្រូវបានបង្កើតឡើងនៅទីនោះ ដែលអាចឲ្យមានការបង្កើនល្បឿននៃកម្មវិធីអាវុធនុយក្លេអ៊ែរទៀតផង»។
តាំងពីដំបូងមកម្ល៉េះ អ៊ីស្រាអែល ចោទថា អ៊ីរ៉ង់ ជិតផលិតបានគ្រាប់បែកបរមាណូហើយ ដូច្នេះទើបខ្លួនសម្រេចបើកប្រតិបត្តិការ «Rising Lion» វាយអ៊ីរ៉ង់តែម្តងទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ អនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


