ព័ត៌មានអន្ដរជាតិ
ចិនប្រកាសធ្វើព្យុហយាត្រាយោធាដ៏ធំ រម្លឹកដល់ការបញ្ចប់សង្រ្គាមលោកលើកទី២
ប្រទេសចិន នឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅទីលាន Tiananmen នៅថ្ងៃទី៣ខែកញ្ញា ដើម្បីរម្លឹកខួបលើកទី៨០នៃការចុះចាញ់របស់ជប៉ុន ក្នុងការបញ្ចប់សង្គ្រាមលោកលើកទី២។

ប្រធានាធិបតី ស៊ី ជីនពីង ដែលមានតួនាទីជាប្រធានគណៈកម្មាការយោធាមជ្ឈិម គ្រោងនឹងចុះត្រួតពិនិត្យកងទ័ព និងថ្លែងសុន្ទរកថា ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ដែលមានការចូលរួមពីកងទ័ពថ្មើរជើង ក្បួនរថយន្តយោធា និងជើងហោះហើរលើអាកាសទ្រង់ទ្រាយធំ ព្រមទាំងការតាំងបង្ហាញអាវុធទំនើបៗ ដូចជា មីស៊ីលល្បឿនលឿនជាងសំឡេង ប្រព័ន្ធគ្មានមនុស្សបើក ប្រព័ន្ធការពារជាតិ និង«សមត្ថភាពប្រយុទ្ធប្រភេទថ្មី»ផ្សេងៗទៀត។
វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួម ខណៈមេដឹកនាំពិភពលោកផ្សេងទៀត ក៏ត្រូវបានគេរំពឹងថានឹងមានវត្តមានផងដែរនៅក្នុងពិធីរម្លឹកខួបមួយនេះ។
សូមជម្រាបថា កាលពីឆ្នាំ២០១៥ចំខួបលើកទី៧០នៃការអបអរបញ្ចប់សង្គ្រាមលោកលើកទី២ ចិនបានប្រារព្ធពិធីដង្ហែក្បួនដ៏ធំមួយ ជាមួយនឹងកាំភ្លើងធំ ៧០ដើម ហើយកងទ័ពរាប់ពាន់នាក់បានដើរព្យុហយាត្រាយ៉ាងតឹងរ៉ឹងឆ្លងកាត់ទីលាន Tiananmen។ រថក្រោះ និងមីស៊ីល ត្រូវបានដាក់ដង្ហែតាមពីក្រោយ ខណៈយន្តហោះជិត ២០០គ្រឿងធ្វើការហោះហើរលើផ្ទៃមេឃពណ៌ដ៏ខៀវស្រងាត់។
កាលណោះ អាជ្ញាធរចិនបានប្រមូលផ្តុំអ្នកទស្សនារាប់សែននាក់ បិទផ្លូវនានានៅទូទាំងកណ្តាលទីក្រុង បិទព្រលានយន្តហោះ និងកាត់បន្ថយរោងចក្រ-យានយន្តដែលបញ្ចេញផ្សែង ដើម្បីធានាឲ្យបាននូវផ្ទៃមេឃដែលមានពណ៌ខៀវល្អសម្រាប់ប្រារព្ធពិធី៕


ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


