ព័ត៌មានអន្ដរជាតិ
ក្រោយជោគជ័យនៅអ៊ីរ៉ង់ ត្រាំ ហាក់ចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅ «ក្រសួងសង្គ្រាម» វិញ
តាមការចុះផ្សាយរបស់ USA Today នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមិថុនាឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហាក់ដូចជាចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម ដូចកាលពីអតីតវិញ បន្ទាប់ពីអះអាងទទួលជោគជ័យយ៉ាងត្រចះត្រចង់ លើការវាយប្រហារកម្ទេចរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូលណាតូ នៅទីក្រុងឡាអេប្រទេសហូឡង់ លោកត្រាំនិយាយថា «រដ្ឋមន្ត្រីការពារជាតិ Pete Hegseth គួរតែហៅគាត់ថាជា រដ្ឋមន្ត្រីសង្គ្រាម។ ឋានៈជារដ្ឋមន្ត្រីការពារជាតិនេះ ពីមុនធ្លាប់ត្រូវគេហៅជារដ្ឋមន្ត្រីសង្គ្រាម យើងប្រហែលជាហៅបែបនេះ២-៣សប្តាហ៍ ព្រោះយើងមានអារម្មណ៍ដូចជាអ្នកចម្បាំង»។
លោក ត្រាំនិយាយថា ឈ្មោះរបស់ក្រសួងសង្គ្រាម ក៏អាចមើលឃើញនៅលើជញ្ជាំងនៃអគារការិយាល័យប្រតិបត្តិ Eisenhower ជាប់នឹងសេតវិមានផងដែរ។
សូមជម្រាបថា ក្រសួងសង្គ្រាមត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ខែសីហាឆ្នាំ១៧៨៩ ក្រោមការដឹកនាំរបស់ប្រធានាធិបតី George Washington។ ក្រសួងនេះមានតួនាទីទទួលខុសត្រូវលើកិច្ចការយោធាទាំងអស់ រួមទាំងកងទ័ពជើងគោកផងដែរ។

ដំបូងឡើយ ក្រសួងនេះថែមទាំងទទួលខុសត្រូវលើកិច្ចការកងទ័ពជើងទឹកទៀតផង ប៉ុន្តែលុះដល់ឆ្នាំ១៧៩៨ ទើបផ្តាច់ចេញវិញ ក្រោយការបង្កើតក្រសួងកងទ័ពជើងទឹក។
ក្រសួងសង្គ្រាមធ្វើការអស់រយៈពេល១៥៨ឆ្នាំ រហូតដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ១៩៤៧ ហើយក្រោយចប់សង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានរៀបចំរចនាសម្ព័ន្ធយោធារបស់ខ្លួនឡើងវិញ ដោយក្រសួងសង្គ្រាមត្រូវបានបំបែកទៅជា ក្រសួងកងទ័ពជើងគោក និងក្រសួងកងទ័ពអាកាស។
ក្រសួងទាំងពីរនេះ រួមជាមួយក្រសួងកងទ័ពជើងទឹក ត្រូវបានដាក់បញ្ចូលគ្នាទៅក្រោមស្ថាប័នថ្មីមួយដែលមានឈ្មោះថា គ្រឹះស្ថានយោធាជាតិ លុះក្រោយមកត្រូវបានប្តូរឈ្មោះទៅជា ក្រសួងការពារជាតិ នៅឆ្នាំ១៩៤៩៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វាយអ៊ីរ៉ង់រួច ត្រាំប្រកាសថា អាមេរិកនិងអ៊ីរ៉ង់ នឹងពិភាក្សាគ្នារឿងនុយក្លេអ៊ែរ សប្តាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


