ព័ត៌មានអន្ដរជាតិ
វាយអ៊ីរ៉ង់រួច ត្រាំប្រកាសថា អាមេរិកនិងអ៊ីរ៉ង់ នឹងពិភាក្សាគ្នារឿងនុយក្លេអ៊ែរ សប្តាហ៍ក្រោយ
ក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡាអេប្រទេសហូឡង់ ប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា សប្តាហ៍ក្រោយអាមេរិកនិងជួបជាមួយអ៊ីរ៉ង់ ដើម្បីពិភាក្សាគ្នារឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដ្បិតលោកនិយាយថា កិច្ចព្រមព្រៀងនេះមិនចាំបាច់ទេទោះមានក៏បានឬគ្មានក៏បានក៏ដោយ។

លោកនិយាយថា «យើងនឹងនិយាយជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ។ យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ! ខ្ញុំមិនដឹងទេ!។ ចំពោះខ្ញុំ ខ្ញុំគិតថាវាមិនចាំបាច់សោះ។ ខ្ញុំចង់និយាយថា ពួកគេមានសង្រ្គាម ពួកគេបានប្រយុទ្ធ ឥឡូវនេះពួកគេនឹងត្រឡប់ទៅពិភពលោកវិញ។ ខ្ញុំមិនខ្វល់ឡើយទោះខ្ញុំមានកិច្ចព្រមព្រៀងឬអត់។ រឿងតែមួយគត់ដែលនឹងត្រូវស្នើសុំគឺ ដូចអ្វីដែលយើងស្នើពីមុនដែរ»។
យ៉ាងណា លោកត្រាំមិនជឿថា កិច្ចព្រមព្រៀងបែបនេះគឺចាំបាច់ឡើយ ដោយសារតែសហរដ្ឋអាមេរិក បានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយជោគជ័យរួចទៅហើយ។
សូមជម្រាបជាថ្មី កាលពីចុងសប្តាហ៍ សហរដ្ឋអាមេរិក បានបើកប្រតិបត្តិការ Midnight Hammer វាយប្រហារប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅសំខាន់លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣ ដូចជា Isfahan, Natanz and Fordow។

ប្រតិបត្តិការនោះមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 និងការបាញ់មីស៊ីល Tomahawk ចេញពីនាវាមុជទឹកផងដែរ ខណៈអាមេរិកអះអាងថា ខ្លួនទទួលបានជោគជ័យ។
ទោះអះអាងបែបនេះ ប៉ុន្តែរបាយការណ៍ចារកម្មមន្ទីរបញ្ចកោណបានឲ្យដឹងថា ការវាយប្រហាររបស់អាមេរិក គឺមិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះទេ។
ក្នុងរបាយការណ៍ដែលយកមកចុះផ្សាយបន្តដោយសារព័ត៌មាន BBC, ឥទ្ធិពលនៃការទម្លាក់គ្រាប់បែករបស់អាមេរិក គ្រាន់តែបង្អាក់ដំណើរការផលិតនុយក្លេអ៊ែរនៅអ៊ីរ៉ង់ច្រើនខែប៉ុណ្ណោះ ពោលគឺមិនបានបំផ្លាញឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់សាធារណរដ្ឋឥស្លាមមួយនេះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សភាអ៊ីរ៉ង់ អនុម័តផែនការផ្អាកកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារថាមពលបរមាណូ IAEA
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


