ព័ត៌មានអន្ដរជាតិ
ប្រឈមភាពចម្រូងចម្រាសខ្លាំង ផែថងថាន គ្រោងដឹកនាំគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែងនៅថ្ងៃ៣កក្កដា
នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងដឹកនាំគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែងនៅថ្ងៃទី៣ខែកក្កដាខាងមុខនេះ បន្ទាប់ពីព្រះមហាក្សត្របានចេញរាជក្រឹត្យយល់ព្រមលើសំណើផ្លាស់ប្តូរសមាសភាពគណៈរដ្ឋមន្ត្រីដែលមានភាពចម្រូងចម្រាសខ្លាំងក្នុង២សប្តាហ៍ចុងក្រោយ បន្ទាប់ពីការដកខ្លួនពីរដ្ឋាភិបាលចម្រុះរបស់គណៈបក្សភូមិចៃថៃ (Bhumjaithai) កាលថ្ងៃទី១៨ខែមិថុនា។

ក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មិនត្រឹមតែកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌។ នៅក្នុងការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីនោះ លោក ផុមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) ដែលធ្លាប់កាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវប្ដូរឱ្យទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញ បន្ទាប់ពីលោក Anutin Charnvirakul ប្រធានគណបក្សភូមិចៃថៃ ប្រកាសដកខ្លួន។
ជាមួយគ្នានេះ តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយទុកឲ្យអនុរដ្ឋមន្ត្រីបច្ចុប្បន្នកាន់ជារដ្ឋមន្ត្រីស្តីទី។ ក្រៅពីនេះ ក៏មានការផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតផងដែរ។ នេះយោងតាម ព្រះរាជក្រឹត្យមួយដែលចុះផ្សាយក្នុងគេហទំព័ររាជកិច្ច (Royal Gazette) នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥។
សារព័ត៌មាន The Nation ព្រះមហាក្សត្រ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យប្រកាសថា ដូចដែលបានតែងតាំងពីមុន លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជាផ្លូវការហើយ យោងតាមសេចក្តីប្រកាសចុះថ្ងៃទី ១៦ខែសីហា ឆ្នាំ ២០២៤។ លើសពីនេះ រដ្ឋមន្ត្រីត្រូវបានតែងតាំងឱ្យគ្រប់គ្រងកិច្ចការរដ្ឋ នេះបើយោងតាមសេចក្តីប្រកាសថ្ងៃទី ២៤ខែកញ្ញា។
ឥឡូវនេះ នាយករដ្ឋមន្ត្រីបានរាយការណ៍ថា មានរដ្ឋមន្ត្រីមួយចំនួនបានលាឈប់ពីមុខតំណែង។ ដូច្នេះ វាជាការសមស្របក្នុងការតែងតាំងរដ្ឋមន្ត្រីថ្មី ដើម្បីបំពេញមុខតំណែងដែលនៅទំនេរ និងធ្វើការកែតម្រូវជាចាំបាច់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។

រដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីថ្មី មានឈ្មោះដូចខាងក្រោម៖
១. លោក Phumtham Wechayachai ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
២. លោក Suchart Tancharoen ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្រ្តី
៣. កញ្ញា Sudawan Wangsuphakijkosol ជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍
៤. លោក Attakorn Sirilattayakorn ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍
៥. លោក Jatuporn Buruspat ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
៦. លោក Chantawit Tantasith ជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
៧. លោក Dech-isrm Khaothong ជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
៨. លោក Pongkawin Juangroongruangkit ជារដ្ឋមន្ត្រីក្រសួងការងារ
៩. លោកស្រី Paetongtarn Shinawatra ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ (បន្ថែមលើតួនាទីជានាយករដ្ឋមន្ត្រី)
១០. អ្នកនាង Narumon Pinyosinwat ជារដ្ឋមន្ត្រីក្រសួងអប់រំ
១១. កញ្ញា Linthiporn Varinwatchararoj ជាអនុរដ្ឋមន្ត្រីក្រសួងអប់រំ
១២. លោក Thewan Liptapanlop ជាអនុរដ្ឋមន្ត្រីក្រសួងអប់រំ
១៣. លោក Anucha Sasomsap ជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល
១៤. លោក Chaichana Dechdecho ជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល
ការតែងតាំងនេះចូលជាធរមានចាប់ពីថ្ងៃនេះតទៅ ដែលប្រកាសនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ដែលជាឆ្នាំទី១០ នៃរជ្ជកាលបច្ចុប្បន្ន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


